ដោយៈប.ជ័យ/បន្ទាយមានជ័យ៖មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទូទាំងខេត្តបន្ទាយមានជ័យ បានបំប៉នរយៈពេល១៥ថ្ងៃហើយត្រូវបានបិទវគ្គបំប៉នរបស់ខ្លួនកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ត្រីវង្សវិតស្នងការរងទទួលការងារធនធានមនុស្សបានថ្លែងអំណរគុណដល់លោកគ្រូបង្គោលដែលបានផ្តល់នូវចំណេះដឹងបង្ហាត់បង្រៀនដល់សិក្ខាកាមជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល។ក៏កោតសរសើរដល់សិក្ខាកាមដែលបានយកចិត្តទុកដាក់ទទួលចំណេះជំនាញដើម្បីយកទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួន។
ត្រូវខិតខំស្រាវជ្រាវរកខ្លឹមសារនិងច្បាប់ ដើម្បីបង្កើននូវចំណេះដឹងរបស់ខ្លួនកាន់តែមានការរីកចម្រើន សំដៅបំរើឲ្យផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។បានណែនាំក៏ដូចជាដាក់នូវបទបញ្ជាដល់មន្ត្រីនគរបាលប៉ុស្តិ៍ទាំងអស់ត្រូវតែគោរពនូវវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន។
ព្រោះវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរមានវិជ្ជាជីវៈក្រមសិលធម៌ល្អសាកសមនិងតួនាទីភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕S/


រូបថត៖បិទវគ្គបំប៉នជំនាញបឋមរយៈពេលខ្លីដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់នៃខេត្តបន្ទាយមានជ័យ (ររូប ៖ ប.ជ័យ)