ចិនកាលពីថ្ងៃអាទិត្យទី១៩មករា បានរាយការណ៍អំពីការរកឃើញអ្នកជម្ងឺរលាកសួតចំនួន១៧នាក់ទៀត រួមមាន៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ជាហេតុនាំអោយមានការព្រួយបារម្ភអំពីការឆ្លងរាលដាលជម្ងឺបង្កឡើងដោយវីរុសស្រដៀងគ្នានឹងវីរុសបង្កជម្ងឺសា(SARS)ដែលសម្លាប់មនុស្សជិត៨០០នាក់កាលពីប៉ុន្មានឆ្នាំមុនដោយសារវាកើតឡើងចំពេលចូលឆ្នាំថ្មីចិនដែលមានមនុស្សរាប់លាននាក់ធ្វើដំណើរក្នុងប្រទេសចិន។
ការរកឃើញអ្នកជម្ងឺថ្មីទាំង១៧នាក់នៅស្ថិតនៅក្នុងទីក្រុងវូហាន ដែលជាប្រភពផ្ទុះជម្ងឺ។វីរុសនេះឥឡូវចម្លងមនុស្ស៦២នាក់នៅវូហាន ក្នុងនោះ៨នាក់ធ្ងន់ធ្ងរ ១៩នាក់ព្យាបាលជា និងនៅសល់ប៉ុន្មានកំពុងត្រូវព្យាបាលដោយដាក់នៅដាច់ពីគេ។
តាំងពីមុនមក មនុស្ស២នាក់បានស្លាប់ដោយវីរុសនេះ រួមមានបុរសវ័យ៦៩ឆ្នាំម្នាក់ដែលបានស្លាប់កាលពីថ្ងៃពុធ។
អ្នកឆ្លងវីរុសនេះ៣ករណីក៏ត្រូវបានរកឃើញនៅថៃនិងជប៉ុន តែពួកគេសុទ្ធតែមានប្រភពមកពីចិន៕ប្រែសម្រួល៖វាសនា