ដោយៈគ្រញូង/បាត់ដំបង៖កម្លាំងប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក៎ទៅសាលាដំបូងខេត្តពីបទរក្សាទុកថ្នាំញៀន។ជនសង្ស័យរូបនេះត្រូកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកា នៃអធិការដ្ឋាននគបាលស្រុកសង្កែឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០នៅក្រុមទី១០ ភូមិតាហែន១ឃុំរកាស្រុកសង្កែខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកស៊ុនសុវណ្ណអធិការនគរបាលនគរបាលស្រុកសង្កែបានឱ្យដឹងថាជនសង្ស័យមានឈ្មោះឃនវុតធីហៅខយភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិតាហែន១ឃុំរកាស្រុកសង្កែខេត្តបាត់ដំបង។វត្ថុតាងដែលរឹបអូសបានរួមមាន ប្រភេទម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន១៣កូនថង់ទម្ងន់៤,៥៣ក្រាម-ទូរស័ព្ទដៃ១គ្រឿងនិងសម្ភាះកែឆ្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត៕S/