ដោយ៖ដេប៉ូ/ភ្នំពេញ៖ដើម្បីរៀនសូត្របន្ថែមលើចំណេះដឹងលើទីផ្សារបណ្តាញនិងក៏ដូចជាស្វែងយល់ពីផ្លូវច្បាប់មិនឱ្យងាយរងគ្រោះចាញ់បោកគេនោះអ្នកប្រកបអាជីវកម្មខ្នាតតូចនិងខ្នាតមធ្យមទាំងអស់ត្រូវតែចូលរៀនសូត្រឱ្យបានត្រឹមត្រូវ។ព្រមជាមួយគ្នាក្រុ្មមមនុស្សមួយចំនួនក៏មិនត្រូវបង្អាក់ឬបង្កការរាំងស្ទះបញ្ហាការរៀនសូត្ររបស់ពួកគាត់ផងដែរ។
នេះជាការលើកឡើងរបស់ លោក ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមទីផ្សារបណ្ដាញកម្ពុជាក្នុងវគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកទីផ្សារបណ្តាញដែលបានរៀបចំឡើងកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០កន្លងមក។
បញ្ជាក់ក្នុងពិធីនេះលោកឡីសុភាពបានអំពាវនាវដោយសូមឱ្យប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ អ្នកប្រកបអាជីវកម្មខ្នាតតូច និងមធ្យម នាំគ្នាមកទទួលការបណ្ដុះបណ្ដាលចំណេះដឹងនានា ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មនីតិវិធីច្បាប់និងបទដ្ឋានគតិយុត្តិក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាដើម។
ទោះយ៉ាងណាក្តីនាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានសមាគមទីផ្សារបណ្ដាញកម្ពុជារូបនេះបានធ្វើការរិះគន់ចំពោះក្រុមមនុស្សមួយចំនួនដែលបានបង្អាក់ឬបង្កការរាំងស្ទះដល់ការរៀនសូត្ររបស់ពលរដ្ឋដែលបានចូលរៀនវគ្គបណ្តុះបណ្តាលកន្លងមកពិសេសចំពោះការរៀនសូត្រផ្នែកទីផ្សារបណ្តាញនេះតែម្តង។
លោកបានមានប្រសាសន៍ថា“អ្នកខ្លះបានប្រើពាក្យសម្ដីបង្អាក់ការរៀនសូត្ររបស់បងប្អូនប្រជាពលរដ្ឋយើង។ខ្ញុំគិតថានេះវាជាគំនិតដ៏អាក្រក់មួយតសម្រាប់ជាតិសាសន៍មួយពីព្រោះថាគេមិនចង់ឱ្យប្រជាពលរដ្ឋមានចំណេះដឹងងាយស្រួលក្នុងការឱ្យក្រុមខ្លួនបោកប្រាស់ដែលជាហេតុនាំទៅដល់ក្ដីវិនាសដល់ប្រទេសជាតិបង្អាក់ដំណើរការអភិវឌ្ឍធនធានមនុស្សដែលជាវិស័យអាទិភាពមួយក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន”។
លោកបានកត់សម្គាល់ឃើញថាក្រុមដែលព្យាយាមប្រព្រឹត្តទង្វើបែបនេះមានប្រភពភាគច្រើនចេញពីក្រុមប្រឆាំង។ពួកគេមិនចង់ឱ្យប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញមកទទួលការបណ្ដុះបណ្ដាលនោះគឺពួកគេចង់ឱ្យពលរដ្ឋនៅតែល្ងង់ដើម្បីងាយស្រួលឱ្យពួកគេបោកប្រាស់ដូចជាតាមរយៈការលក់ផលិតផលក្លែងក្លាយ ផលិតផលគ្មានគុណភាព ឬផលិតផលដែលច្បាប់ហាមឃាត់ជាដើម។
លោកបានលើកឡើងផងថាគិតរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋច្រើនណាស់ដែលបានមកទទួលការបណ្ដុះបណ្ដាលលើទីផ្សារបណ្ដាញខណៈការបណ្ដុះបណ្ដាលនេះក៏ទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចដៃគូវិស័យឯកជនពិសេសតែងតែទទួលបានការចូលរួមធ្វើបទបង្ហាញពីលោកឧត្តមសេនីយ៍ឯកជាប៊ុនថុលអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌នៃអគ្គស្នងការនគរបាលជាតិផងដែរ៕S/
លោកឡីសុភាពនាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានសមាគមទីផ្សារបណ្ដាញកម្ពុជាក្នុងវគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកទីផ្សារបណ្តាញ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០