Home ព័ត៌មានជាតិ សន្តិសុខ ​នាយ​និង​នាយរ...

​នាយ​និង​នាយរង​ប៉ុស្តិ៍​ឃុំ​ចំបក់​ពីរ​នាក់​ត្រូវ​ជនសង្ស័យ​បាញ់​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​លោកនាយ​ប៉ុស្តិ៍​និង​នាយរង​ប៉ុស្តិ៍​ឃុំ​ចំបក់​ពីរ​នាក់​ត្រូវ​ជនសង្ស័យ​បាញ់​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​ក្នុងពេល​បំពេញ​បេសកម្ម​បង្ក្រាប​ករណី​ហិង្សា​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ ឈ្មោះ ទូច ហេង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​សព្វថ្ងៃ​រស់នៅ​ភូមិ​ក្រាំងចេក​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច​បាន​ឈ្លោះប្រកែក​និង​វាយតប់​គ្នា​នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ឈ្មោះ ច​ន សុខ​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​។

ជនសង្ស័យ​បាន​ទាញ​កាំបិត​ស្ទុះ​ទៅរក​កាប់​ជនរងគ្រោះ​។​ប៉ុន្តែ​ជនរងគ្រោះ​បាន​រត់គេចខ្លួន​រួច​ជនសង្ស័យ​បន្តទៅ​វាយ​យាយ និង តា​របស់​ជនរងគ្រោះ​ទៀត​។ ពេលនោះ​ម្ដាយក្មេក​របស់​ឈ្មោះ ច​ន សុខ​វី បាន​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ចំបក់​ឱ្យជួយ​ធ្វើ​អន្តរាគមន៍ ។​

​សាក្សី​បន្តថា​ក្រោយពី​រាយការណ៍​ជូន​សមត្ថកិច្ច​រួច​មួយ​សន្ទុះ​លោកនាយ​ប៉ុស្តិ៍​និង​លោក​នាយរង​ប៉ុស្តិ៍នគរបាល​ឃុំ​ចំបក់​ក៏​មកដល់​។​ពេលនោះ​ជនសង្ស័យ​ឈ្មោះ​ទូច​ហេង​បាន​ស្ទុះ​ទៅ​វាយ​និង​ប្រតាយប្រតប់​ជាមួយ​លោក​ទុយ​ពៅ​ជា​នាយរង​ប៉ុស្តិ៍​ហើយក៏​មានការ​តដៃ​គ្នា​ដោយ​ជនសង្ស័យ​ដណ្តើមបាន​កាំភ្លើង​ខ្លីម៉ាក​K59​របស់លោក​ទុយ​ពៅ​ហើយ​បាញ់​មកលើ​លោក​ទុយ​ពៅ​ចំពោះ​ខាងស្តាំ​ចំនួន​មួយ​គ្រាប់​បណ្តាលឱ្យ​រងរ​បួស​ធ្ងន់​។​

​ជនសង្ស័យ​បាន​បន្ត​ដេញ​បាញ់​លោក​រស់​សារិន​នាយប៉ុស្តិ៍​នគរបាល​ឃុំ​ចំបក់​ទៀត​តែដោយសារ​កាំភ្លើង​អស់​គ្រាប់​។​លោកនាយ​ប៉ុស្តិ៍​ឃើញ​ស្ថានភាព​ក៏​ស្ទុះ​ទៅ​ចាប់​ជនសង្ស័យ​ជាមួយ​ឈ្មោះ ច​ន សុខ​វី ។​ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​វាយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បែក​ខ្ទង់ច្រមុះ​ទើប​ចាប់​ជនសង្ស័យ​ឈ្មោះ ទូច ហេង បាន​។ ភ្លាម​នោះដែរ ប្រជាពលរដ្ឋ​ក៏បាន​ដឹក​លោក​ទុយ​ពៅ​នាយរង​ប៉ុស្តិ៍នគរបាល​ឃុំ​ចំបក់ ទៅកាន់​មន្ទីរពេទ្យ​។​ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​លោក​ទុយ​ពៅ​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​។

​ចំណែក​លោក​រស់​សារិន​នាយប៉ុស្តិ៍​បាន​រងរបួស​បែក​ខ្ទង់ច្រមុះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ចំពោះ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​កាន់​អធិកា​រដ្ឋា​នគរបាល​ស្រុក​ដើម្បី​សាកសួរ​និង​កសាង​សំណុំ​បញ្ជូន​ទៅកាន់​តុលាការ​ចាក់​ការ​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​ចុះ​ស្រាវ...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថ...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ...

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...