ដោយគូលែន/សៀមរាប:កម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះបង្ក្រាបករណីជួញដូររក្សាទុកដឹកជញ្ជូនសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងមួយចំនួន។ករណីបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិតាពៀម ឃុំកំពង់ក្ដីស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបាននិយាយថាករណីគ្រឿងញៀននេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតវត្ថុតាងមួយចំនួន។ជនសង្ស័យឈ្មោះទេពពិទូភេទប្រុសអាយុ៣១ឆ្នាំទីលំនៅបច្ចុប្បន្នភូមិប៉ាលេឡៃសង្កាត់ប៉ាលេឡៃ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ។វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌ថ្លាចំនួន៩កញ្ចប់ មានទំងន់ ១៨.១៩៥ក្រាម , ថ្នាក់ WY ចំនួន៦២គ្រាប់,ទូរសព្ទដៃម៉ាកoppoចំនួន១គ្រឿង។វត្ថុតាងនិងជនសង្សយ័ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕S/
រូបភាព:កងរាជអាវុធហត្ថស្រុកជីក្រែងបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនម្នាក់និងដកហូតវត្ថុតាងមួយចំនួន៕គូលែន