ដោយ៖វណ្ណៈ/ខេត្តព្រះសីហនុ៖យុវជនម្នាក់ដែលជាកូនរបស់តៃកុងបើកបររថយន្តដឹកដីបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅលើដងផ្លូវជាតិលេខ៤ ។សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា រថយន្តធំ២គ្រឿងបានបុកគ្នា។ក្នុងទិសដៅផ្ទុយគ្នា នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១១-១១២ ក្នុងភូមស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោង៨យប់ ថ្ងៃទី១៨ខែមករាឆ្នាំ២០២០ បណ្តាលឱ្យយុវជនម្នាក់ស្លាប់និងបុរសម្នាក់ទៀតរងរបួស។
ប្រភពដដែលបន្តថា អ្នករងរបួសនិងស្លាប់ ជាភាគីខាងរថយន្តចង្កូតស្តាំ ពាក់ស្លាកលេខ ខេមរភូមិន្ទ 3-1807 បើកបរដោយឈ្មោះ ពុំ ប៉ាន់ ភេទប្រុស អាយុ៤១ឆ្នាំរងរបួសស្រាលមានទីលំនៅ ភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។អ្នក រួមដំណើរ ឈ្មោះ ប៉ាន់ ភ័ស ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវ ជាកូន បង្កើតអ្នក បើកបរស្លាប់ នៅនឹង កន្លែង កើត ហេតុ ។
ចំណែកភាគីម្ខាងទៀតជារថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3A5232អ្នកបើកបររត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ។ក្នុងហេតុការណ៍នេះពលរដ្ឋបានបន្ទោសថាបណ្តែតបណ្តោយឱ្យកូនវ័យក្មេងបើកបរទើបជួបគ្រោះថ្នាក់ចរាចរបែបនេះ។រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយតាមនីតិវិធី៕S/

