ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ភូមិស្របាលឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់មនុស្សប្រុស២នាក់កាលពីរសៀលថ្ងៃទី១៩ ខែមករាឆ្នាំ២០២០។
សមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តបើកបុកមូតូបណ្តាលឱ្យស្លាប់មនុស្សប្រុស២នាក់។អ្នកបើកបររថយន្តឈ្មោះគីម ជូយ៉េ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរអង្គការហាឆាន់ខាំ បើករថយន្តToyotaTacomaពណ៌សម្បកឪឡឹកពាក់ផ្លាកលេខ បាត់ដំបង ២A8511។
អ្នកបើកបរម៉ូតូឈ្មោះ ជា បូរឿន ភេទប្រុសអាយុ៤១ ឆ្នាំរស់នៅភូមិកោះកណ្តាល ឃុំកោះឧកញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើកមូតូហុងដាណៃហតពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ1AJ 2240លេខមាស៊ីន2108352លេខតួដូចគ្នា។អ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណ បានស្លាប់ទាំងពីរនាក់ ។
អ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាពទាំង២នាក់ វត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។អ្នកបើកបររថយន្តឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគូលែន ជាជនជាតិកូរ៉េ ។មូលហេតុ វ៉ាជែងរថយន្តយីឌុបចូលផ្លូវរបស់ម៉ូតូហើយបុកចំពីមុខតែម្តង៕S/Ha


