Home ព័ត៌មានអន្តរជាតិ ជាង​១០០​នាក់​...

ជាង​១០០​នាក់​ស្លាប់​ដោយ​​មី​ស៊ី​ល​និង​យន្តហោះ​ឌ្រូ​ន​នៅយេ​ម៉ែន​

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មករា​ថា មនុស្ស​ជាង​១០០ នាក់​ត្រូវបាន​សម្លាប់​និង​រាប់សិប​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​និង​យន្តហោះ​ឌ្រូ​ន ហើយ​ការវាយប្រហារ​ទាំងនេះ​ត្រូវ​បាន​ស្តីបន្ទោស​ទៅលើ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​នៅប្រទេស​យេ​ម៉ែន​។​

​ការវាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍​នោះ​បាន​កើតឡើង​បន្ទាប់​ពី​មាន​ភាពស្ងប់ស្ងាត់​រយៈពេល​តែ​ប៉ុន្មាន​ខែ​រវាង​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​និង​រដ្ឋាភិបាល​​យេ​ម៉ែន​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​និង​គាំទ្រ​ដោយ​ក្រុម​យោធា​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​។​

​ប្រភព​ព័ត៌មាន​យោធា​បាន​ប្រាប់​សារព័ត៌មាន​AFP ថា ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​បាន​វាយប្រហារ​វិហារ​អ៊ីស្លាម​មួយ​នៅក្នុង​ជំរំ​យោធា​មួយ​នៅ​ខេត្ត​ម៉ា​រី​ប​ដែល​មាន​ចម្ងាយ​​ប្រហែល​១៧០ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​ក្រុង​សា​ណា​នៅ​អំឡុងពេល​មានការ​សូត្រធម៌​នៅ​ប្រហារ​វិហារ​អ៊ីស្លាម​នោះ​។​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ គឺ​មាន​រួម​​ទាំង​ទាហាន និង​ជន​ស៊ីវិល​ច្រើន​នាក់​។​

​ចំនួន​អ្នក​ស្លាប់​នៅក្នុង​ជម្លោះ​នៅ​ប្រទេស​យេ​ម៉ែនដ៏​ក្រីក្រ​នេះ គឺ​ភាគច្រើន​មាន​សេចក្តីរាយការណ៍​ខុសៗ​គ្នា ប៉ុន្តែ​ការស្លាប់​និង​របួស​ដ៏​ច្រើន​នៅ​ខេត្ត​ម៉ា​រី​ប​លើក​​នេះ គឺ​ជា​ការវាយប្រហារ​ដ៏​បង្ហូរឈាម​បំផុត​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ ២០១៤ នៅពេល​ដែល​ក្រុម​ឧទ្ទាម​នេះ​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​សា​ណា​។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​មិនបាន​ធ្វើ​ការអះអាង​ទទួលខុសត្រូវ​ភ្លាម​ចំពោះ​ការវាយប្រហារ​នេះ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ក្បួន​រថយន្ត​នៃ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បើក​នៅ​ទីក្រុង​សា​ណា​កាលពី​ថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...