ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើក៏ដោយតោងតែមានចិត្តត្រជាក់និងអត់ធ្មត់បន្តិចទើបគ្មានរឿងរាវអាក្រក់ឈានចូលកើត។ អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខហើយពិសេសងាយកើត ជម្លោះវិវាទថែមទៀតដោយសារតែការមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចង់រៀបចំពិធីអ្វីមួយតែងឆ្លើយតបផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។ការរស់នៅទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយ តែងសមដូចប្រកបផង ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អ ប្រសើរឡើងវិញហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីកក់ក្តៅជាងមុន។ ការប្រកបការងារហាក់ទទួល រងសម្ពាធច្រើនដូចនេះត្រូវចេះធ្វើគធ្វើថ្លង់នូវបញ្ហាមួយចំនួនទើបគ្មានរឿងរាវចូលមកលុកលុយទៅកើត។សម្រាប់ការប្រកបការងាររកស៊ីជួញដូរមានការលំបាកក្នុងការរកផលចំណូលបន្តិចតែយ៉ាងណាការជួញទីជិតឆ្ងាយក៏នៅអាចរកផលចំណូលគ្រាន់បំពេញបំពង់ផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុឡើយប្រយ័ត្ននាំផលលំបាកណាមួយនៅគ្រាខាងមុខ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នចៅហ្វាយនាយស្តីបន្ទោសឬចោទប្រកាន់អ្វីមួយគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ហើយបើចេះអត់ឱន ឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទាំងពួងទៅរួច៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកប្រកកិច្ចការងារអ្វីតែសមដូចប្រកបនិងធ្វើអ្វីក៏តែងជឿនលឿនទៅមុខគ្រាន់ជាទីកក់ក្តៅផងដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀប ដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។សម្រាប់លោកអ្នកកើតឆ្នាំម្សាញ់នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរហេតុនេះ ចង់ប្រកបកិច្ចការតូចធំតែងសមដូចប្រកបនិងជឿនលឿនគ្រាន់កក់ក្តៅ។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ ពីព្រោះមិនត្រឹមឆាប់ត្រូវគ្នាទេ អាចនឹងប្រែមកផ្អែមល្ហែមថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំសេះឃើញថាជឿនលឿនទៅមុខយឺតហើយពិសេសភាពរកាំរកូសក៏ច្រើនដែរម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងៀមល្អប្រសើរ បំផុត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចង់ធ្វើជំនួញថ្មីៗត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចជាទីគាប់ចិត្តឡើយ។ការប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីត្រូវខិតខំពុះពារការងារធំៗបន្តិចទើបចៅហ្វាយនាយមើលឃើញហើយអាចប្រគល់តំណែងអ្វីឱ្យធ្វើក្រែងសុខស្រួលខ្លួនជាងនេះ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចេះអត់ឱនឱ្យគ្នានិងមិនត្រូវប្រកែប្រកាន់ច្រើនទើបប្រសើរ៕
ឆ្នាំមមែ
រាសីល្អជាធម្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗជានិច្ច។ក្រៅពីនេះបញ្ហាដែលស្មុគ ស្មាញនិងឧបសគ្គនានាក៏បានធូរស្រាលជាងមុនវិញផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើង ហើយស្វះស្វែងរកអតិថិជនបន្តិចទើបហុចផ្លែផ្កាគួរ ជាទីពេញចិត្តមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំនាគ្រាខាងមុខហើយត្រូវមកដេកសោកស្តាយក្រោយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះជួបបញ្ហាដុនដាបចុះច្រើនបន្តិច ដូចនេះទោះធ្វើអ្វីមិនអាចលោភលន់បានឡើយពីព្រោះថាងាយបាត់បង់និងខកបំណងណាស់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេឬការបណ្តាក់ទុនហើយមិនហុចផលអ្វីមកវិញ។ក្រៅពីនេះលោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណហើយពុំត្រូវលោភលន់ដែរបើមិនដូច្នេះនឹងជួបរឿងសោកការជាក់ជាពុំខាន។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាមានច្រើននាពេលនេះ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកលោតផ្លោះមកល្អ ប្រសើរហេតុនេះទោះធ្វើអ្វីមួយតែងមិនមានឧបសគ្គមករារាំងមុខនាំពិបាកដោះស្រាយនោះដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កាគ្រាន់ស្រួលចិត្តហើយក៏មានភាពសុខដុមល្អ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះការធ្វើអ្វីមួយងាយរាំងស្ទះនិងជួបនូវបញ្ហាច្រើនចំពោះមុខ។ចំពោះការប្រកបរបររកស៊ីជួញដូរវិញការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនតែជួញជិតការរកផលចំណូលជួបផលលំបាកហើយអ្នកខ្លះកើតបញ្ហាជាមួយក្រុមមនុស្សមិនចេះចប់ទៀតផង ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងរាវហើយដោះ ស្រាយមិនចេញត្រូវមកសោកការអាត្មាខ្លួនឯងដែលជាការហួសពេលទៅហើយ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកទេ ដូចនេះធ្វើឱ្យកើតបញ្ហាចោមរោមច្រើនហើយទាល់តែចេះដោះស្រាយទើបបញ្ហានឹងធូរស្បើយទៅវិញ។ទាំងស្ត្រីបុរសការបំពេញការងារអ្វីមិនអាចធ្វេសប្រហែសបានឡើយត្រូវប្រយ័ត្នប្រយែងហើយព្យាយាមឱ្យខ្លាំងទើបហុចផ្លែផ្កាដូចជាទីពេញចិត្តទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើសនិងកើតរឿងរកាំចិត្តច្រើនហើយទាល់តែខិតខំរកចំណូលទើបចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួន។
សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះវិញកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់ភាពទុក្ខសោកទៅវិញ៕