ក្លិបអ៊ីនធ័រ មីលេន( Inter Milan) ជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើស្លាប វីចទ័រ ម៉ូសេស (Victor Moses) បន្ទាប់ពីគ្រូបង្វឹក អែនតូនីញ៉ូ កុនតេ (Antonio Conte) បានដាក់សំណើរច្បាស់ លាស់ ដើម្បីផ្ទេរកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ។
ម៉ូសេ វ័យ២៩ឆ្នាំ ធ្លាប់លេងនៅក្រោមការដឹកនាំរបស់លោក កុនតេ នៅពេលគ្រូបង្វឹកអ៊ីតាលី រូបនេះដឹកនាំក្លិបឆេលស៊ី ហើយបានបង្ហាញទស្សនវិជ្ជមានរបស់ខ្លួនរួចហើយជុំវិញលទ្ធភាព ផ្ទេរនិងចង់ផ្ទេរមកលេងនៅក្លិប Inter Milan ភ្លាមៗផងដែរ។
ក្លិប ហ្វេនឺបា(Fenerbahce )គឺជាក្លិបកីឡាករនីហ្សេរីយ៉ារូបនេះលេងក្នុងកិច្ចសន្យាខ្ចីជើង ហើយនឹងមិនរារាំងការចាកចេញទៅអ៊ីតាលីនោះទេ។
ខ្សែបម្រើស្លាបរូបនេះនឹងវិលត្រឡប់ទៅឆេលស៊ីវិញ ដើម្បីរៀបចំលេងខ្ចីជើងភ្លាមៗ ជាមួយ ក្លិប Inter Milan រហូតដល់ខែមិថុនាដោយឥតតម្លៃផ្ទេរ។
ក្លិប Inter Milan បានបញ្ជាក់ច្បាស់ហើយថា ខ្លួននឹងមិនចុះកិច្ចព្រមព្រៀងផ្ទេរ ម៉ូសេស នៅខែ នេះទេ ប៉ុន្តែនឹងពិនិត្យមើលស្ថានភាពនៅរដូវក្តៅ ប្រសិនបើកីឡាកររូបនេះអាចសម្របខ្លួន ទៅនឹងទម្រង់លេង ៣-៥-២។
ក្លិប Inter Milan អាចនឹងចំណាយ៨,៥លានផោន ប្រសិនបើពួកគេចង់ទទួលបានកីឡាករ រូបនេះក្នុងកិច្ចសន្យាអចិន្ត្រៃយ៍នៅខែមិថុនា។
គ្រូបង្វឹកអ៊ីតាលីរូបនេះស្គាល់ ម៉ូសេស ច្បាស់ ហើយលោក កុនតេ ចាប់អារម្មណ៍ខ្លាំងកាល ពីរដូវកាលឆ្នាំ២០១៦និងឆ្នាំ២០១៧ ដែលពេលនោះ ម៉ូសេសមានឱកាសបង្ហាញមុខ ជាប្រចាំ៕ ប្រែសម្រួល: ពិសិដ្ឋ
