សារព័ត៌មានYonhap បានរាយការណ៍ថាកូរ៉េខាងជើងបានតែងតាំងអតីតមន្ត្រីយោធាដែលបានដឹកនាំជំនួបចរចាកម្រិតខ្ពស់យោធា រវាងប្រទេសកូរ៉េទាំង២ ជាអ្នកការទូតកំពូលរបស់ខ្លួន។
ការតែងតាំងនេះ អាចធ្វើឱ្យមានការប្រែប្រួលនៃការចរចានុយក្លេអ៊ែរដែលជាប់គាំង រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននិងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
សារព័ត៌មានYonhapបាននិយាយថា ក្រុមប្រេសិតបរទេសនៅទីក្រុងព្យុងយ៉ាងត្រូវបានគេជូនដំណឹងកាលពីចុងសប្តាហ៍មុនថាលោករី សុន ក្វុន អតីតប្រធានគណៈកម្មាធិការបង្រួបបង្រួមសន្តិភាពនេះ បានចូលជំនួស លោករី យ៉ុង ហូ ជារដ្ឋមន្ត្រីក្រសួងការបរទេស។
សារព័ត៌មានNK News បានរាយការណ៍ដាច់ដោយឡែកថាការតែងតាំង ដែលមិនទាន់ត្រូវបានបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនេះទំនងជាត្រូវបានបញ្ជាក់ដល់ក្រុមអ្នកការទូតនៅក្នុងព្រឹត្តិការណ៍មួយដែលបានគ្រោងទុកនៅថ្ងៃទី ២៣ ខែមករា នៅទីក្រុងព្យុងយ៉ាង៕ដោយ៖សុខា/sn
លោក រី សុន ក្វុន (រូបកណ្តាល) បានធ្វើការដឹកនាំជំនួបចរចាអន្តរកូរ៉េកម្រិតខ្ពស់លើកដំបូង កាលពីឆ្នាំ២០១៨