ដកស្រង់ៈវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
បរិបូណ៌ៈ (បរ៉ិបូ ឬ ប-បូ) កិរិយាសព្ទ (សំ.;បា.បរិបុណ្ណ)ដូចគ្នានឹងបរិបូរភោជនាហារ បរិបូណ៌; អ្នកអញ្ជើញពិសាចុះ ខ្ញុំបរិបូណ៌ហើយ ។
គុណសព្ទ (សំ.;បា.បរិបុណ្ណ)ដូចគ្នានឹងបរិបូរភោជ នាហារបរិបូណ៌; អ្នកអញ្ជើញពិសាចុះ ខ្ញុំបរិបូណ៌ហើយ ។
នាមសព្ទ ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះ ដាក់ទៅជាស្រុក ហៅថា ស្រុកបរិបូណ៌ រួមចូលក្នុងខែត្រកំពង់ឆ្នាំង (ម. ព. បរិបូរ និង បរិបូណ៌ គុ. ឬ កិ. ផង) ។
បរិបូរៈ(ប-រ៉ិបូ ឬ ប-បូ) គុណសព្ទ ( សំ. បា. ) ដែលគ្រប់គ្រាន់, ដែលពេញគ្រប់គ្រាន់, ពេញលេញ, សម្បូរ; ដែលឆ្អែតហើយ : ម្ហូបចំណីបរិបូរ, ទ្រព្យធនបរិបូរ ។ ប្រើជា កិ. ក៏បាន : ណ្ហើយ, ប៉ុណឹ្ណងចុះបរិបូរហើយ ! ។ ប្រើជា កិ. វិ. ក៏បាន : ខ្ញុំទទួលទានបរិបូរហើយ !
បរិបូរណ៍ៈ(ប-រ៉ិបូ) នាមសព្ទ (សំ. បា. បរិបូរណ) ការគ្រប់គ្រាន់, ដំណើរពេញគ្រប់គ្រាន់, ពេញលេញ, សម្បូរណ៍ បរិបូរណ៍ដោយប្រាជ្ញា ជាហេតុនាំឲ្យស្គាល់ការពិត ៕