Home ព័ត៌មានអន្តរជាតិ កាត់បន្ថយ​ភាព...

កាត់បន្ថយ​ភាពក្រីក្រ​ដោយ​តម្រង់ទិស ផ្លូវ​ដើរទៅ​កាន់​សុភមង្គល​

​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ អ្នកភូមិ​រួមគ្នា​ពិគ្រោះ​ពិភាក្សា​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ទីធ្លា​ផ្ទះ​លោក តឹង សៀ​ស៊ឺង ក្នុង​ក្រុម​ឈី​កឺ​សាំង ភូមិ​ជូ​សៀង ឃុំ​យ៉ុង​ឈុន ស្រុក​ស្វយ័ត​ជនជាតិ​លី​ស៊ូ វី​ស៊ី ខេត្ត​យូ​ន​ណាន ។ “​កូនស្រី​ច្បង​កំពុង​រៀន​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ស៊ី​ឈួន កូនស្រី​ទី ២ កំពុង​រៀន​មុខវិជ្ជា​គុណភាព​និង​សុវត្ថិភាព​គ្រឿង​បរិភោគ​នៅ​សាកលវិទ្យាល័យ​ពេទ្យ​ចិន​សែ​ខេត្ត​យូ​ន​ណាន កូនស្រី​ពៅ​កំពុង​រៀន​នៅ​អនុវិទ្យាល័យ​ក្នុង​ក្រុង​តា​លី ។ យើង​ត្រូវ​ជួយ​លោក តឹង សៀ​ម៉ឺង ឱ្យ​កូនស្រី​ទាំង ៣ របស់លោក​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ។​

ក្នុងភូមិ​ជូ​សៀង​នេះ អ្នកភូមិ​គ្រប់គ្នា​សុទ្ធតែ​យកចិត្តទុកដាក់​ដល់​ការអប់រំ ។ ទោះជា​កូនប្រុស​ឬ​កូនស្រី ឪពុកម្តាយ​សុទ្ធតែ​គាំទ្រ​ឱ្យ​ពួកគេ​ទៅ​ចូលរៀន​នៅ​សាលា ។ លោក ចាវ ជាំ​ង​ហុង លេខា​បក្ស​គណៈ​រដ្ឋបាល​ភូមិ​ជូ​សៀង បាន​បញ្ជាក់ថា អនាគត​មាន​ភាពភ្លឺស្វាង តែមាន​ការលំបាក​ច្រើន​ក្នុង​ការជូន​កូន​ទៅ​រៀន ។​

ប្រពន្ធ​របស់លោក តឹង សៀ​ស៊ឺង និយាយថា មានការ​យកចិត្តទុកដាក់​ពី​បក្ស និង​រដ្ឋាភិបាល រឿងនេះ​មិន​ពិបាក​ទេ ។ សព្វថ្ងៃ ប្តី​ខ្ញុំ​ធ្វើការ​ជា​អ្នកការពារ​សន្តិសុខ​នៅ​សាលាបឋមសិក្សា​ជនជាតិ​ភាគតិច​នៅ​ទីរួមស្រុក ហើយ​អាច​ទទួលបាន​ប្រាក់ខែ ១៥០០ យាន់ ។ ខ្ញុំ​ធ្វើជា​អ្នក​បោសសម្អាត​ផ្លូវ និង​អ្នកការពារ​ព្រៃឈើ អាច​ទទួលបាន​ចំណូល ៥០០ យាន់ និង​ជិត ៨០០ យាន់​ជា​រៀងរាល់ខែ ។ ទាំងនេះ​សុទ្ធតែ​មកពី​ការជួយឧបត្ថម្ភ​ពី​អ្នកភូមិ​ទាំងអស់គ្នា ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បក្ស និង​រដ្ឋាភិបាល ។​

លោក តឹង សៀ​ស៊ឺ បាន​បន្ថែមថា ក្រៅពីនេះ ខ្ញុំ​នៅបាន​ទទួល​ការជួយឧបត្ថម្ភ​ជាច្រើន​ទៀត ។ នៅពេល​ខ្ញុំ​សង់ផ្ទះ​ថ្មី​ក្នុង​ឆ្នាំ ២០១៧ ខ្ញុំ​បានទទួល​ប្រាក់ឧបត្ថម្ភ ២ ម៉ឺន​យាន់ ។ ខ្ញុំ​បាន​ខ្ចីប្រាក់​ឥណទាន​សម្រាប់​ជូន​កូន​ទៅ​រៀន មួយឆ្នាំ​បាន ៨០០០ យាន់ អាច​យកទៅ​បង់ថ្លៃ​សិក្សា​ឱ្យ​កូន ។ ក្រោយពី​បាន​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​តម្រង់ទិស រដ្ឋបាល​មណ្ឌល​ស្វយ័ត​ជនជាតិ​ទី​បេ​ត៍ ទី​ឈី​ង បាន​អនុវត្ត​គោលនយោបាយ​អំពី​ការផ្តល់​ការអប់រំ​ឥតគិតថ្លៃ​រយៈពេល ១៤ ឆ្នាំ ។ នេះ​មានន័យថា មុននឹង​ចូលរៀន​នៅ​សាកលវិទ្យាល័យ ឪពុកម្តាយ​មិនបាច់​បង់ថ្លៃ​សិក្សា​ឱ្យ​កូន​ទេ ។​

លោក ចាវ ជាំ​ង​ហុង បន្តទៀតថា ខ្ញុំ​មក​ធ្វើការ​នៅ​ភូមិ​ជូ​សៀង​តាំងពី​ឆ្នាំ ២០១៥ ហើយ​ជា​អ្នកចូលរួម​ផ្ទាល់ និង​ជា​អ្នក​សាក្សី​នៃ​ការអនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​តម្រង់ទិស ។ គោលនយោបាយ​នេះ​មិន​គ្រាន់តែ​បាន​នាំមក​នូវ​ជីវភាព​សុភមង្គល​ដល់​គ្រួសារ​របស់លោក តឹង សៀ​ស៊ឺង ប៉ុណ្ណោះ​ទេ ថែមទាំង​បានធ្វើឱ្យ​ភូមិ​ជូ​សៀង​មានការ​ផ្លាស់ប្តូរ​ច្រើន​គួរឱ្យកត់សម្គាល់​ទៀតផង ។ អ្នកភូមិ​គ្រប់គ្នា​សុទ្ធតែ​បានទទួល​នូវ​ផលប្រយោជន៍​ជាក់ស្តែង ៕ ដោយ ឈូ តុង​ហួ ស្យូ​ង យ៉ាន លី ហ៊ឺ​ង​ឈាំ​ង និង លី វិ​ន​ជូន​

និយាយអំពីការរស់នៅសព្វថៃ្ង​ ប្រពន្ធរបស់លោក​​​តឹង សៀស៊ឺង បញ្ចេញស្នាមញញឹមភ្លាមៗ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដំណាំ​ខ្ទឹម​ឆ្នាំនេះ មាន​...

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នា...

ការិយាល័យ​ឥណទាន​នៅ​កម្ពុជ...

​ដោយៈ ជា សីហៈ / ភ្នំពេញ​:...

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

អនុសាខា​កាកបាទក្រហម​ស្រុក...

ដោយ​: គ្រញូង / បាត់ដំបង​:...