Home ព័ត៌មានជាតិ ប្រឡង​ពុទ្ធិ​...

ប្រឡង​ពុទ្ធិ​កប​ឋ​មិ​ស​ក្សា ២០២០​បញ្ចប់​ទៅដល់​ល្អ អវត្តមាន ១៩ អង្គ និង នាក់​

ដោយៈ មេសា/ភ្នំពេញៈ បន្ទាប់ពី​បាន​ដំណើរ​អស់​រយៈពេល ២ ថ្ងៃ​ពេញ គឺ​ថ្ងៃទី ១៨ និង ១៩ ខែ មករា ការប្រឡង​ពុទ្ធិកបឋមសិក្សា​ឆ្នាំ ២០២០ នេះ បានបញ្ចប់​ទៅហើយ ដោយ​ពុំមាន​ហេតុការណ៍​អ្វី ដូចជា​ការបំពាន​វិន័យ​បញ្ញត្តិ នៃ ការប្រឡង​ជាដើម​ត្រូវបាន​រកឃើញ​ឡើយ ។ ប៉ុន្តែ​បេក្ខសមណៈ បេក្ខជន និង បេ​ក្ខ​នារី អវត្តមាន​សរុប​ចំនួន ១៩ អង្គ និង នាក់ ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​ព្រះ​ភិក្ខុ សុខ សុភាព ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ ។​


​ព្រះមហា​សមណៈ សុខ សុភាព បាន​បន្ថែមថា ដំណើរការ​ប្រឡង​ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​ល្អប្រសើរ​នេះ គឺ​ដោយសារ​មន្ត្រី​ប្រឡង​គ្រប់ផ្នែក​បំពេញ​កា​ត្វ​កិច្ច​របស់ខ្លួន​បាន​យ៉ាង​ខ្ជាប់​ខ្ជាប់ និង ប្រកបដោយ​ទំនួល​ខុសត្រូវ​យ៉ាង​ពេញលេញ ហើយ​បេក្ខសមណៈ បេក្ខជន និង បេ​ក្ខ​នារី ប្រកាន់ខ្ជាប់​នូវ​ស្មារតី​គោរព​បទបញ្ញត្តិ នៃ ការប្រឡង ។​


​ជាការ​កត់សម្គាល់ បើទោះបីជា​មិន​ធ្លាប់មាន​ហេតុការណ៍​ណាមួយ​កើតឡើង​គួរឱ្យកត់សម្គាល់ ដូច​ជាការ​លួចលាក់​យកស​ណៅឯ​ក​សារ ឬ ព្រី​យ៉ុង​ចូល​បន្ទប់​ប្រឡង និង ការប្រព្រឹត្ត​សំណូក​ជាដើម​ក្តី ក៏ វិន័យ នៃ ការប្រឡង តែងតែ​ត្រូវបាន​ចាត់ទុកជា​អាទិភាព ហើយ​ត្រូវបាន​ផ្ចិតផ្ចង់​យ៉ាងខ្លាំង​នៅក្នុង​រាល់​ការប្រឡង​ពុទ្ធិកបឋមសិក្សា ក៏ដូចជា​ការប្រឡង​នៅ​ភូមិ​សិក្សា​ផ្សេងៗ​ទៀត​ដែរ ។​


​ចំពោះ​ទិដ្ឋភាព​នៅក្រៅ​មណ្ឌល​ប្រឡង​វិញ ត្រូវបាន​កត់ចំណាំ​រាល់​ឆ្នាំ​ថា មិនដែល​ធ្លាប់មាន​សម​ត្ថិ​ក្ច​ត្រូវបាន​ដាក់ពង្រាយ ហើយក៏​គ្មាន​មនុស្ស​រេរា​នៅ​ទី​នោះដែរ ដែល​ទិដ្ឋភាព​នេះ បានសេចក្តីថា គ្មាន​ឡើយ​វប្បធម៌ នៃ ការបោះ​ព្រី​យ៉ុង ។ ចំពោះ​សំណៅ​ឯកសារ និង ឧបករណ៍​អេឡិចត្រូនិក ដូចជា​ទូរស័ព្ទដៃ និង ម៉ាស៊ីន​គិត​លេខ​ជាដើម ត្រូវបាន​ហាមឃាត់ និង ត្រួតពិនិត្យ​យ៉ាងច្បាស់​លាស់ ទាំង​បេក្ខសមណៈ និង មន្ត្រី​ប្រឡង ។​


​ក៏ដូចជា​បណ្តាល​ឆ្នាំមុនៗ​ដែរ វិញ្ញាសា នៃ ការប្រឡង​ពុទ្ធិកបឋមសិក្សា ឬ សាលា​បាលី​រង ឆ្នាំ ២០២០ នេះ មាន ៖ ភាសាបាលី តែងសេចក្តី ប្រវត្តិវិទ្យា ភូមិវិទ្យា វិទ្យាសាស្ត្រ​អនុវត្តន៍ ពុទ្ធ​វិន័យ ពុទ្ធប្បវត្តិ ពុទ្ធសាសនា គណិតវិទ្យា និង សរសេរ​តាម​អាន ហើយ​ការប្រឡង​ពុទ្ធិកបឋមសិក្សា ឬ សាលា​បាលី​រង នា​ឆ្នាំ ២០២០ នេះ មាន​បេក្ខសមណៈ បេក្ខជន បេ​ក្ខ​នារី ទូទាំងប្រទេស​សរុប ៤.១៨៩ អង្គ និង នាក់ គឺ​ថយចុះ​ចំនួន ១៩២ អង្គ និង នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៩ កន្លងទៅ ហើយ​នោះ​ត្រូវបាន​មគណៈកម្ម​ការប្រឡង ពន្យល់ថា ដោយសារ​ការធ្វើឱ្យមាន​សុក្រឹតភាព​ក្នុងការ​ដាក់ពាក្យ​ប្រឡង គឺ​សំដៅ​ពង្រឹងគុណភាព​អប់រំ​ក្នុង​វិស័យ​ពុទ្ធិកសិក្សា ៕ Kh

ព្រះ​ភិក្ខុ សុខ សុភាព ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ ( រូបៈ មេសា )
ទិដ្ឋភាព នៃ ការប្រឡង​ពុទ្ធិកបឋមសិក្សា ឬ សាលា​បាលី​រង ឆ្នាំ ២០២០ មណ្ឌល​ភ្នំពេញ ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តើ​អ្វី​ទៅជា​ទិវា​ពិភពលោក...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ថ...

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...