ដោយៈសុផល/ភ្នំពេញ៖មហាជនប្រាកដជាច្រណែនខ្លាំងណាស់ហើយមើលទៅជាមួយព័ត៌មានអំពី អ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macanទី២កាលពីថ្ងៃទី១៨មករាឆ្នាំ២០២០បានបង្ហាញមុខភ្លាមៗ តែម្តង។បន្ទាប់ពីលោកអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីសលោកឧកញ្ញ៉ាភីធើរលាងបានប្រគល់ដោយផ្ទាល់ដៃនូវរថយន្តទំនើបស៊េរីចុងក្រោយនេះទៅដល់ដៃអ្នកឈ្នះរង្វាន់ដំបូងគេបំផុត ។

លោកអគ្គនាយកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទដល់លោក ណុយ សុខណេម ដែលមានសំណាងឈ្នះបានរង្វាន់ធំដំបូងគេបង្អស់ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជាហើយសង្ឃឹមថារង្វាន់ឡានទំនើបដែលមានតម្លៃរាប់សិបម៉ឺនដុល្លារនេះនឹងនាំមកនូវការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតរបស់លោក និង ក្រុមគ្រួសារផងដែរ”។
លោកអគ្គនាយកក៏បានធ្វើការប្រកាសភ្លាមៗនាឱកាសសំណេះសំណាលរបស់លោកផងដែរនូវព័ត៌មានអំពីអ្នកឈ្នះរង្វាន់ឡានទំនើបទី២តែម្តងថា៖“ខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលទទួលបានដំណឹងពីក្រុមការងារថាមានអ្នកឈ្នះទី២នូវរង្វាន់ឡានទំនើបនេះកាលពីរសៀលថ្ងៃម៉ិញមួយទៀត”។

លោកក៏បានណែនាំអ្នកឈ្នះរង្វាន់ទី២នេះឱ្យមហាជនបានស្គាល់មុខភា្លមៗតែម្តងស្របពេលអ្នកឈ្នះរង្វាន់ទី១ទើបតែទទួលបានឡានទំនើបគាត់កាលពីល្ងាចម៉ិញនោះ។ដោយឡែកព័ត៌មានលម្អិតបន្ថែមអំពីអ្នកឈ្នះរង្វាន់ទី២នេះនឹងលាតត្រដាងនៅពេលឆាប់ៗនេះ។រីឯលោកណុយសុខណេមដែលជាអ្នកឈ្នះរង្វាន់ទី១វិញបានបង្ហាញអារម្មណ៍ជាមួយនឹងឡានថ្មីនេះថា៖“ខ្ញុំមិនដែលប៉ង់ទាល់តែសោះថាមានសំណាងជិះឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារអីចឹងសោះ។

លោកណុយសុខណេមបានបន្តថាវាសឹងតែជាការយល់សប្តិទៅហើយសម្រាប់ខ្ញុំជាមួយរង្វាន់នេះហើយខ្ញុំតែងគិតថារង្វាន់ធំគេទុកឱ្យតែគ្នាគេតែប៉ុណ្ណោះ។តែពេលខ្ញុំពិតជាសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរកម្ពុជាដែលបានដាស់ខ្ញុំឱ្យភ្ញាក់ដឹងខ្លួនថានេះវាមិនមែនជាការយល់សប្តិនោះទេ ហើយការគិតរបស់ខ្ញុំក៏មិនត្រូវដែរ”។

គួររម្លឹកថា លោក ណុយ សុខណេម បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ជាអតិថិជនមានសំណាងដំបូងគេបង្អស់ដែលគាស់ត្រូវរង្វាន់រថយន្តដ៏ទំនើប Porsche Macan នាយប់ឆ្លងឆ្នាំសកលកន្លងទៅនេះ៕S/



