ដោយៈសុផល/ព្រះសីហនុ៖ដោយមានភាពខ្វល់ខ្វាយពីគុណភាពសំណង់និងដោយមើលឃើញពីភាពជាក់ស្តែងនៃការបាក់ធ្លាក់ចុះនៃសំណង់អគារកាលពីថ្មីៗនៅក្នុងខេត្តកែបនិងក្នុងក្រុងព្រះសីហនុ។ក្នុងនោះបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងរបួសក៏ដូចជាផ្តល់ផលប៉ះពាល់ដល់សំណង់អគារនៅក្បែរខាងម្ចាស់សណ្ឋាគារHollydayVillaNatayaមួយរូបមានក្តីបារម្ភជាពន់ពេកចំពោះសំណង់អគារកម្ពស់២១ជាន់មួយដែលកំពុងសាងសង់ជាប់នឹងទីតាំងសណ្ឋាគារ។
ក្តីព្រួយបារម្ភនោះកើតមានឡើងក៏ដោយសារតែម្ចាស់សំណង់ជនជាតិចិនមិនបានគោរពនូវបទដ្ឋានសំណង់ដូចជាមិនបានទុកផ្ទៃដីទំហំ២ទៅ២.៥០ម៉ពីព្រំដី(របង)ខណ្ឌសំណង់សណ្ឋាគារនិងសំណង់កំពុងសាងសង់។ សំណង់ពិតជាបានលយចូលក្នុងរបងនៃទីតាំងដីនៃសណ្ឋាគារ Hollyday Villa Nataya ដោយការសាងសង់វេរ៉ង់ដាបន្ថែម។
ការមិនគោរពបទដ្ឋានសំណង់នេះហើយធ្វើឱ្យ ម្ចាស់សណ្ឋាគារ រូបនេះព្រួយបារម្ភអំពីធ្លាក់ចុះមកនូវឧបករណ៍សំណង់ដូចជាដែកថ្មនិងរន្ទា…ជាដើម។ជាពិសេសសំណង់អគារដែលមិនមានមន្ត្រីមានសមត្ថកិច្ចមកពិនិត្យគុណភាពសំណង់ជាទៀងទាត់នោះអាចនឹងទទួលរងនៃការបាត់ធ្លាក់ចុះនៅថ្ងៃណាមួយ។
លោកស្រីម៉ីឌីនណាត្យាម្ចាស់សណ្ឋាគារHollydayVillaNatayaដែលស្ថិតនៅភូមិ៤សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុបានឱ្យដឹងថា៖«ភ្ញៀវរបស់ខ្ញុំមកស្នាក់នៅក្នុងសណ្ឋាគារជាភ្ញៀវដែលមានលំដាប់ខ្ពស់ប្រសិនជាសំណង់បាក់ធ្លាក់អ្វីមួយឬបាក់អគារទាំងមូលចុះមកតើយើងអាចទទួលខុសត្រូវអាយុជីវិតរបស់ភ្ញៀវយ៉ាងដូចម្តេចទៅ?តើមានអ្នកពាក់ព័ន្ឋមកពិនិត្យគុណភាពសំណង់ញឹកញាប់ដែរទេ?តើពួកគេមានដឹងទេថាសំណង់នេះសាងសង់ឡើងដោយមិនបានគោរពបទដ្ឋានសំណង់ដែរឫទេ?
នេះជាការលើកឡើងដោយក្តីព្រួយបារម្ភរបស់លោកស្រីម្ចាស់សណ្ឋាគារ Hollyday Villa Nataya»។
លោកស្រីបានសំណូមពរដល់ម្ចាស់សំណង់ជនជាតិចិនបញ្ឈប់ការសាងសង់និងស្នើដល់អាជ្ញាធរដែនដីមេត្តាចុះត្រួតពិនិត្យគុណភាពសំណង់ឱ្យបានហ្មត់ចត់និងទប់ស្កាត់ការសាងសង់បន្តទៀតរបស់សំណង់ជនជាតិចិនខាងលើនេះផង។ដើម្បីចៀសវាងការដួលរលំធ្លាក់អគារដូចកាលពីពេលថ្មីនេះនៅក្នុងក្រុងកែបនិងខេត្តព្រះសីហនុនឹងអាចប៉ះពាល់ដល់អាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរស់នៅក្បែរខាងៃំណង់អាគារខ្ពស់ៗទាំងនោះ។
ក៏ដូចជាលោកស្រីម្ចាស់សណ្ឋាគារHollydayVillaNatayaដែរប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់ៗដទៃទៀតនៅក្នុងក្រុងព្រះសីហនុនេះដែរក៏ព្រួយបារម្ភអំពីគុណភាពសំណង់ខ្ពស់ទាំងអស់នេះដែរ។ប្រសិនជាសំណង់មានគុណភាពល្អប្រជាពលរដ្ឋនឹងអបអរសាទរប៉ុន្តែប្រសិនជាសំណង់មិនមានគុណភាពនិងបាក់ធ្លាក់ជាយថាហេតុ នោះសោកនាដកម្មនឹងកើតមានជាថ្មីចំពោះប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថាលោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញសេចក្តីសម្រេចមួយនៅថ្ងៃទី៩ខែមករាឆ្នាំ២០២០ដោយចាត់តាំងមន្ត្រីជាច្រើនដើម្បីត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស។សមាសភាពក្រុមមន្ត្រីត្រួតពិនិត្យសំណង់ដឹកនាំដោយ លោកទេពធនរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អមដោយអនុប្រធាន២រូប រួមមានលោកឡៅទិព្វសីហារដ្ឋលេខាធិការនិងលោកលាងមុនីរិទ្ធរដ្ឋលេខាធិការនិងសមាជិកមួយចំនួន។
ក្រុមការងារនេះក៏បានបែងចែកការទទួលខុសត្រូវក្នុងការត្រួតពិនិត្យតាមបណ្តារាជធានីខេត្តផងដែរ។ចំណាត់ការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងការចាត់តាំងមន្ត្រីត្រួតពិនិត្យសំណង់បានធ្វើឡើងបន្ទាប់ពីមានករណីរលំអគារកម្ពស់៧ជាន់ នៅខេត្តកែប៕S/
ចំណងជើងរូបថត៖សំណង់អគារកម្ពស់២១ជាន់ សង់លយចូលសណ្ឋាគារHollyday Villa Nataya