កូរ៉េខាងត្បូងកាលពីថ្ងៃចន្ទទី២០មករា បានអះអាងលើកដំបូងអំពីការរកឃើញកូរ៉ូណាវីរុសថ្មីមួយ ដែលកំពុងបង្កការឆ្លងរាលដាលនៅចិន។
អ្នកជម្ងឺវ័យ៣៥ឆ្នាំជាស្ត្រីចិន បានធ្វើដំណើរមកពីក្រុងវូហាន តែត្រូវបានពិនិត្យរកឃើញរោគសញ្ញារលាកសួតនៅអាកាសយានដ្ឋានអន្តរជាតិអ៊ិនឆាន់កាលពីថ្ងៃអាទិត្យ។ឥឡូវ គាត់ត្រូវដាក់នៅដាច់ពីគេ ដោយសារក្តៅខ្លួនខ្លាំង។
ការឆ្លងរាលដាលវីរុសនេះហាក់មានសម្ទុះយ៉ាងគំហុកនៅ២ថ្ងៃមកនេះ ដោយអាជ្ញាធរសុខាភិបាលចិនកាលពីថ្ងៃចន្ទបានអះអាងអំពីការកើតជម្ងឺរលាកសួតបង្កដោយវីរុសនេះចំនួន១៣៩ករណីទៀតនៅទីក្រុងវូហាន និងរាលដាលដល់ទីក្រុងប៉េកាំងនិងសិនចិន។សរុប មនុស្សជាង២០០នាក់បានឆ្លងវីរុស2019-nCoVនៅចិន ក្នុងនោះ៣នាក់បានស្លាប់ ។
កាលពីសប្តាហ៍មុនថៃនិងជប៉ុនក៏បានប្រកាសរកឃើញវីរុសនេះនៅក្នុងខ្លួនមនុស្សធ្វើដំណើរមកពីចិនផងដែរ៕ប្រែសម្រួល៖វាសនា