ជិះម៉ូតូលឿនទៅបុករថយន្តកុង​តឺ​នឺ​​ពីក្រោយបណ្តាលឲ្យស្លាប់​

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុក រថយន្ត កុងតឺន័រ ពីក្រោយ កាលវេលា ម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចជាប់របងផែស្ងួត សូងួន តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុី តិនសៀង ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅអចិន្រ្តៃយ៏ផ្ទះ១៨អឺ២ ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជិះម៉ូតូម៉ាកឌ្រីម សង់ C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HB.9615 ។
ចំណែកឯរថយន្ត កុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ខាងមុខ ព្រះសីហនុ3A.3522 និង ខាងក្រោយពាក់ស្លាកលេខ ស្វាយរៀង4A.0005 ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តកុងតឺន័រ បានចតនៅលើផ្លូវ ខណៈពេលនោះក៏មានបុរសវ័យចំណាស់ម្នាក់បានបើកម៉ូតូឌ្រីមសង់យ៉ាងលឿនតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិច ក៏បុកពីក្រោយចំកាងដែក រថយន្តបណ្ដាលឲ្យដួលរងរបួសធ្ងន់។ ភ្លាមៗក៏មានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅឯ មន្ទីរពេទ្យលោកសង្ឃ តែអកុសលដល់មន្ទីរពេទ្យគាត់ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួន បាត់ស្រមោល ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពត្រូវបានមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃបានតម្កល់ទុកនៅក្នុងមន្ទីរពេទ្យរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...