រថយន្តដឹកទឹកកកដាច់កាឡេក្រ​​ឡាប់ចាក់ទឹកកកចោលពេញផ្លូវ ​

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទឹកកកដាច់កាឡេ ក្រឡាប់ផ្ងារជើង ចាក់ទឹកកកចោលពេញផ្លូវ កាលពីវេលាម៉ោង ៦ព្រឹកព្រលឹមតែម្ដង ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ ២០០៤ នៅចំណុចមុខឃ្លាំងលក់រថយន្តកូរ៉េ 108 ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

រថយន្តកូរ៉េ ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P.4485 ដឹកទឹកកកពេញ។

ប្រភពបានឱ្យដឹងថាដំបូងឡើយគេឃើញ រថយន្តកូរ៉េដឹកទឹកកក១ បើកដោយយុវជន ម្នាក់ និងព្រូម្នាក់ទៀត ដឹកទឹកកកពេញបើកតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែដាច់កាឡេ រថយន្ត​ជុងនឹងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ ចាក់ទឹកកកចោលពេញផ្លូវ តែសំណាងល្អមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុពិនិត្យមើល មិនមានពាក់ព័ន្ធនឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃ សមត្ថកិច្ចឱ្យម្ចាស់រថយន្ដស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រុស្ស៊ី​នឹង​លក់​វ៉ាក់សាំង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់​ផែនការ​ការពារ​សន្តិស...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ពិនិត្យ​ការធ្វើ​ស្រែ​ឡើងវ...

​ដោយ​:​កាំ​ពី​/​ក្រចេះ​: ...