ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​និង​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​

1157
ចែករម្លែក

(ភ្នំពេញ)៖​​ ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​១៦ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សង្ស័យ​ចំនួន​២​នាក់ នោះ​១/​ឈ្មោះ យូ​ ​សុខ​ហេង ហៅ​ប៉យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរប​មិន​ពិតប្រាកដ មាន​ទីលំនៅ​លេខ​៣៩៥ ក្រុ​១៦ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ និង​ម្នាក់ទៀត​ឈ្មោះ សុធា សុ​វណ្ណៈ ហៅ​អា​ណាក់ ហៅ​អា​តយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៥ ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។
​នៅក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ជំនាញ់​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កញ្ចប់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ខាងលើ​កំពុង​ឃាត់ ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ធ្ចើ​ការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រា​ជនី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម