ពលរដ្ឋរងផលប៉ៈពាល់ពីគម្រោង​អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា​អាជ្ញាធរ និងក្រុមហ៊ុន ដោះស្រាយ​សំណងជូនបានជាង៩០ភាគរយ​

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា OCIC ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកលាបខណ្ឌជ្រោយចង្វានោះ បានដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលរងផលប៉ៈពាល់នៃគម្រោងនេះសម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។

ពិធីប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារកាលពីព្រឹកថ្ងៃទី២០ ខែមករានេះក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងពិធីនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១ គ្រួសារនាពេលនេះ គឺជាលើកទី៥ហើយ ដែលសរុបទំាងអស់ចំនួន៣៤១ប័ណ្ណ ដែលគ្រោង នឹងបញ្ចប់នាពេលឆាប់ៗនេះ។ លោកអភិ បាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការចែកប័ណ្ណ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋដែល រង ផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះ ជាការឆ្លុះបញ្ចាំងនៃការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់ កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាព ក្រីក្រ រួមទំាងរួមចំណែកការពង្រឹងយុត្តិធម៌ និងសេ្ថរភាពសង្គម។

ក្នុងឱកាសនោះដែរលោកពុង ខៀវសែ អគ្គនាយកក្រុមហ៊ុនអូស៊ីអាស៊ីបានឲ្យដឹងថា៖ មកដល់ពេលនេះក្រុមហ៊ុន អូស៊ីអាស៊ីបានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋបានចំនួន៩២.០៦ភាគរយហើយ។ ខណៈនៅសល់ជាង៧ភាគរយឬជាង៨០គ្រួសារទៀត នឹងត្រូវដោះស្រាយបញ្ចប់នាពេលដ៏ខ្លីខាងមុខ។

លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារឲ្យក្លាយទៅជាទីក្រុង ទំនើបនៅពេលខាងមុខនេះ ដោយមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម អគាររដ្ឋបាល សួនច្បារ ផ្លូវគមនាគមន៍ធំទូលាយ សួនកម្សាន្តរ និងអគារលំនៅដ្ឋានប្រណិតៗ ផ្សារទំនើប សម្រាប់ការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងទីក្រុង។

គួរបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់លោក លោកពុង ខៀវសែ ទទួលបានសិទ្ធិ​វិនិយោគក្នុងទំហំ ទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារ ដោយប្រើរយៈពេលសាងសង់ប្រមាណជា ១៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៦លើផ្ទៃដីទំហំ៣៨៧ហិចតាក្នុងគោលដៅប្រែក្លាយតំបន់នេះឲ្យទៅជាទី ក្រុងរណបរាជធានីភ្នំពេញដែលបំពាក់ទៅដោយហេដ្ឋាចរនាសម្ពន្ធ័រូបវន្ត័យ៉ាងសំបូរបែប៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...