ឆ្នេរអូរត្រេះមិនមែនជាកម្មសិទ្ធរបស់​បុគ្គល ឬក្រុមណាឡើយ អាជ្ញាធរ​នឹងរៀបចំ កែសម្រួលឱ្យក្លាយជា​តំបន់ទេសចរណ៍និងជាឆ្នេរដ៏ស្រស់​ស្អាត សម្រាប់ប្រយោជន៍សាធារណៈ​

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ឆ្នេរអូរត្រេះ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាឡើយ អាជ្ញាធរនៃខេត្តព្រះសីហនុនឹងរៀបចំកែសម្រួលអោយឆ្នេរនេះអោយក្លាយជាតំបន់ទេសចរណ៍និងជាឆ្នេរដ៏ស្រស់ស្អាត ជាមួយនឹងការ រៀបចំឱ្យមានជាបង្គន់សាធារណៈថែមទៀតសម្រាប់ជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋមកដើរលេងកំសាន្ត។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលបានឱ្យដឹងកាលពីព្រឹកថ្ងៃ២០ មករា ២០១២០នេះ ដោយលោកមានប្រសាសន៍ថា៖ ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាមួយឡើយ តែជាសម្បត្តិសាធារណៈរបស់រដ្ឋ ដូច្នេះអាជ្ញាធរត្រូវប្រគល់ជូនរដ្ឋ ដើម្បី អោយរដ្ឋរៀបចំ កែ សម្រួលឆ្នេរទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ និងក្លាយជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈវិញ។

លោកបញ្ជាក់ថា ការសម្រេចរុះរើតូបលក់ដូរឆ្នេរអូរត្រេះនេះធ្វើឡើងក្រោយពី រដ្ឋបាលខេត្តព្រះសីហនុ បានសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារមកហេីយ ដើម្បីអោយពួកគាត់រុះរើចេញ ។លោកថា៖ការរុះរើនេះ មិនមែនដើម្បីយកទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជន ណាមួយដើម្បីវិនិយោគឡើយ គឺយកមកអភិវឌ្ឍន៍បម្រើឱ្យប្រយោជន៍សាធារណៈ ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។ កន្លងមកអាជីវករទាំងនោះ បានយកឆ្នេរសាធារណៈនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ វាល្មមដល់ពេលប្រគល់ជូនរដ្ឋវិញដើម្បីអភិវឌ្ឍន៍ ហើយពួកគាត់ទាំងនោះក៏បានរកស៊ីលក់ដូរ និងល្មមមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទៅរកកន្លែងលក់ដូរថ្មីហើយដែរ។យើងចង់បានឆ្នេរ ដ៏ស្រស់ស្អាត ហើយក៏ជឿជាក់ថា ប្រជាជនទាំងអស់ ពិតជាគាំទ្រការរៀបចំឆ្នេរ អោយមានរបៀបរៀបរយ និងស្រស់ស្អាត និងមានសោភ័ណភាព ។

លោកគួច ចំរើន ក៏បានបញ្ជាក់ទៀតថា ក្រោយពេលសំអាត សំរាម អំពីការលក់ដូរ នៅឆ្នេរ អូត្រេះរួច គឺនៅសល់រណ្ដៅ បង្គន់លាមកចំនួន១៣៦ រណ្ដៅ មានកកសំណល់សំរាមជាច្រើន ដប អំបែងកែវ ភួយ មុង កប់ក្នុងឆ្នេរ ដែលទាមទារអោយអាជ្ញាធរយើងត្រូវប្រើប្រាស់ពេលវេលាច្រើនទៀត ដើម្បីសំអាតអោយបានស្អាត ទុកអោយប្រជាពលរដ្ឋមកដើរលេងកំសាន្តជាមួយនិងបរិស្ថានល្អប្រសើរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៥ មករា ២០២០ គណៈជាការឯកភាពក្រុងព្រះសីហនុបានដឹកនាំកម្លាំងចម្រុះជាច្រើននាក់មាន អាវុធហត្ថ នគរបាល ប្រជាការពារ ចុះរុះរើតូបលក់ដូរតាមបណ្ដោយឆ្នេរអូរត្រេះ១ និងអូរត្រេះ២បន្ទាប់ពីបានចេញសេចក្តីជូនដំណឹងឲ្យពួកគាត់ធ្វើការរុះរើ ចេញដោយខ្លួនឯងក៏ប៉ុន្តែអាជីវករម្ចាស់តូបទាំងអស់នោះមិនបានអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុជឿជាក់ថា៖ ចំពោះការរៀបចំឆ្នេរខាងលើនេះឡើងវិញ ពិតជាទទួលបានការគាំទ្រាំទ្រពីប្រជាពលរដ្ឋ ដោយសារថា ការយកឆ្នេរនេះមកវិញមិនមែន ជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណានោះទេ តែជាកន្លែងសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស។ ពេលមកដើរលេងកំសាន្តនៅខេត្តព្រះសីហនុម្តងៗ ហើយអ្វីជាគម្រោង​រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំអោយមានជាបង្គន់សាធារណៈថែមទៀត ដើម្បីរក្សាបរិស្ថាននៅតំបន់ឆ្នេរនេះកាន់តែប្រសើរឡើង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

CL រាត្រី​ថ្ងៃ​អង្គារ ៖ P...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...