កុងស៊ុលចិន សហការជាមួយមន្ទីរ​សុខាភិបាល បើកការពិនិត្យ និង​​ព្យាបាលជម្ងឺ ជូនពលរដ្ឋនៅជនបទ​ឥតគិតថ្លៃក្នុងឆ្នាំ២០២០ ​

ដោយ:អង្គរតូច/សៀមរាប ៖ កុងស៊ុលនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរសុខាភិបាលខេត្ត. អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី .មន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ.សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា បើកការពិនិត្យនិងព្យាបាលជម្ងឺ ជូនពលរដ្ឋនៅជនបទឥតគិតថ្លៃ។

កម្មវិធី មិត្តភាពចិន និងកម្ពុជានេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ខែមករា ឆ្នាំ២០២០ នៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ-ថ្មី ក្នុងភូមិសាស្រ្តមួយនៃឃុំពពេល ស្រុកសូទ្រគម។ ការផ្តល់សេវាព្យាបាលដែលមានគ្រូពេទ្យ ខ្មែរនិងចិនជាច្រើននាក់នេះ គឺមានប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់់ បានមកជួបជុំគ្នា ទទួលយកការពិនិត្យសុខភាព និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ។

លោក លីវ ស៊ីជាង អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានលើកឡើងថា ៦១ឆ្នាំ បន្ទាប់ពីប្រទេសចិននិងកម្ពុជា បង្កើតបានទំនាក់ទំនងការទូតជាមួយគ្នាដ៏ល្អរៀងមក ប្រទេសទាំង២ ( ចិន-កម្ពុជា ) បានស្ថាបនាជាស្ថាពរ នូវភាពជាដៃគូយុទ្ធសាស្រ្ត សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ថ្មីៗនេះ ប្រទេសទាំង២ បានចុះហត្ថលេខាជាមួយគ្នាលើផែនការសកម្មភាពជោគវាសនារួមគ្នា ( ចិន-កម្ពុជា ) ។ ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសទាំង២ គាំទ្រគ្នា ជួយយកអាសារគ្នាជាបងប្អូនល្អ ជាដៃគូ និងជាមិត្តភក្តិដ៏ស្មោះត្រង់ ។

លោកបន្តថា នៅទីនេះ ទីតាំងការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ។ ៣ឆ្នាំ ក្រោយ អាកាសយានដ្ឋានថ្មីដែលទំនើប នឹងប្រាកដរូបរាងឡើងនៅក្នុងភូមិសាស្រ្តស្រុកសូទ្រនិគមនៃខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ មិនត្រឹមតែបានបន្ថែមនូវសក្តានុពលឲ្យខេត្តសៀមរាប ស្រូបទាញយកកំណើនទេសចរណ៍ប៉ុណ្ណោះទេ តែនៅបានជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ពាំនាំមកនូវក្តីសង្ឃឹមថ្មី និងការប្រែ ប្រួលថ្មីជាវិជ្ជមាន ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ក្នុងតំបន់នេះ ផងដែរ។ មកដល់ទីនេះ គឺជាលើកទី៤ នៃកម្មវិធីពិនិត្យសុខភាព និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជានៅតាមជនបទ ក៏ប៉ុន្តែជាលើកដំបូងនៅក្នងទំព័រឆ្នាំថ្មី ឆ្នាំ២០២០។

ក្រោមក្រសែភ្នែកពលរដ្ឋជនបទ ប្រមាណជាង ពុ៣០០គូ លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា ការងារសប្បុរសធម៍ ទៅលើពលរដ្ឋតាមជនបទនេះ គឺបានធ្វើ១៦លើករួចមកហើយ តែនៅដើមឆ្នាំ២០២០នេះ គឺជាលើកទី១។ ក្រៅពីបានបង្ហាញការអរគុណ ចំពោះស្ថាបន័ដែលសហការជួយពលរដ្ឋកម្ពុជា លោកក៍បានថ្លែងបន្តថា ការពិនិត្យព្យាបាកដោយឥតគិតថ្លៃនេះ យើងក៍បានត្រៀមរថយន្តសង្គ្រោះ សម្រាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុកផងដែរសម្រាប់ពលរដ្ឋដែលមានជម្ងឺ ហើយមិនអាចព្យាបាលនៅទីតាំង។ លោកប្រធានបញ្ជាក់ថា មន្ទីរសុខាភិបាលមានរថយន្តទំនើបចំនួនពីគ្រឿង ក្នុងមួយគ្រឿងមាន តម្លៃជាង៣០ម៉ឺនដុល្លារ ដែលជាជំនួយរបស់មហាមិត្តចិន សម្រាប់ចល័តជួយពិនិត្យព្យាបាលដល់ពលរដ្ឋនៅតាមជនបទ។ រថយន្តទាំងពីរគ្រឿងនេះ មានបំពាក់ឧបករណ៍ទំនើបសម្រាប់ព្យាបាលជម្ងឺទូទៅ។

លោកបញ្ជាក់ទៀតថា កម្មវិធីនេះ មានវត្តមានគ្រូពេទ្យជំនាញស្ម័គ្រចិត្តចូលរួមសហការ ដោយការបញ្ជូនមកពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ និងវេជ្ជបណ្ឌិតជំនាញឯកទេស៤រូបផ្សេងទៀត មកពីខេត្តជ័ងស៊ូ នៃប្រទេសចិន ក្នុងនោះរួមមានវេជ្ជបណ្ឌិតឯកទេសប្រើម្ជុលវិទ្យាសាស្រ្ត ជំនាញព្យាបាលជម្ងឺទូទៅតាមវេជ្ជសាស្រ្តបូរាណចិន ឯកទេសឆ្អឹង និងសសៃឈាមផងដែរ ៕B/

  

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular