បញ្ចប់ឱសានវាទហើយអ្នកសង់ផ្ទះ​​លើដីអូរនៅក្នុងក្រុងព្រះសីហនុ​

338
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មន្ត្រីសាលាក្រុងព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២០នេះ សមត្ថកិច្ចចម្រុះបានចុះរុះរើផ្ទះពលរដ្ឋមួយកន្លែង ដែលអាជ្ញាធរអះអាងថា សង់លើដីអូរអិលវី ។

មន្ត្រីសាលាក្រុងព្រះសីហនុដដែលបញ្ជាក់ថា ការចុះរុះរើនេះ ធ្វើឡើងតាមផែនការរួមរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្នុងយុទ្ធនាការ ស្តារ កាយអូរប្រឡាយបើកផ្លូវទឹកក្នុងក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា ជាមួយនឹងការចុះរុះរើសំណង់ផ្សេងៗតាមអូរ ចិញ្ចើមផ្លូវនិងតំបន់ឆ្នេរជាបន្តបន្ទាប់ នៅក្នុងលិខិតជូនដំណឹងថ្មីមួយទៀតដែលចុះហត្ថលេខាដោយឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានតម្រូវអោយពលរដ្ឋ២៩គ្រួសារនៅក្រុមទី២៨ ភូមិ៥​សង្កាត់លេខ៤ រុះរើផ្ទះនិងសំណង់ផ្សេងៗ អោយបានមុនថ្ងៃទី២៣ខែមករាឆ្នាំ២០២០ ដែលអាជ្ញាធរអះអាងថា សាងសង់ប៉ះពាល់ដីចំណីអូរនិងចិញ្ចើមផ្លូវសាធារណៈ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម