ជិតពីរសប្តាហ៍ភ្លើងឆេះព្រៃរាលឆេះ​​ជង្រុក និងដំណាំរាប់ពាន់ដើម​

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ អំឡុងពេលជិតពីរសប្តាហ៍ភ្លើងឆេះព្រៃ រាលដាលឆាបឆេះជង្រុក និងខូចខាតដំណាំចំការរាប់ពាន់ដើម។

លោក ងួន ចាន់រ៉េត នាយរងការិយាល័យបង្ការពន្លត់អគ្គីភ័យបានប្រាប់អោយដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា÷ រយះពេលជិតពីរសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីភ្លើងឆេះជង្រុក ដំណាំចំការ និងជង្រុកខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើន ក្នុងភូមិសាស្ត្រចំនួនពីរភូមិ របស់ខេត្តប៉ៃលិន ។

សមត្ថកិច្ចជំនាញខាងលើបានបន្តថា÷ ភ្លើងឆេះដំណាំចំការករណីទី១ បានកើតឡើងនៅត្រង់ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន អូសបន្លាយពេលវេលាជាច្រើនម៉ោងប៉ះពាល់ខូចខាតដំណាំតាង៉ែនចំនួន៣៥០០ដើម ករណីទី២ បានកើតឡើងលើភូមិដីក្រហម ចំនួន២លើកទៀត ខូចខាតដំណាំស្វាយសរុបចំនួន៤០០ដើម តាង៉ែន​៤០ដើម ចំការដំឡូងមីចំនួន១ហិកតាកន្លះ ជង្រុក១ខ្នង ខូចខាតស្រុងនូវទ្រព្យសម្បត្តិអស់ជាច្រើន និងចុងក្រោយភ្លើងបានឆាបឆេះព្រៃអស់ចំនួន៦ហិកតាផ្សេងទៀតផងដែរ។

នាយរងការិយាល័យបង្ការពន្លត់អគ្គីភ័យ នៃស្នងការនគរបាលខេត្តប៉ៃលិនបានបន្ថែមដែរថា មូលហេតុនៃការឆាបឆេះស្របពេលដែលអាកាសធាតុក្តៅ ខ្យល់ហួតហែងនេះ កើតឡើងដោយសារការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋដុតព្រៃដើម្បីយកឃ្មុំ និងការដុតសំរាមហើយដើរចោលក៏បណ្តាលអោយអណ្តាតភ្លើងឆេះរាលដាលទៅដល់ជង្រុក ក៏ដូចជាចំការរបស់ប្រជាពលរដ្ឋតែម្តង។

ករណីអគ្គីភ័យឆាបឆេះឡើងនេះកម្លាំងរបស់ការិយាល័យបង្ការពន្លត់អគ្គីភ័យ នៃស្នងការខេត្តបានប្រើប្រាស់រថយន្តចុះអន្តរាគមន៍ពន្លត់ប្រមាណជាជិត៥០រថយន្ត ទើបស្ថានភាពឆាបឆេះមានភាពប្រសើរឡើងវិញ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...