ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអ្នកនាំពាក្យបានឲ្យដឹងថាតាមសារអេឡិចត្រូនិចនៅរសៀលថ្ងៃទី២០ខែមករានេះថាយោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញបានមានគុណភាពល្អប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់។ ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាមបណ្តាខេត្តនានាក៏មានគុណភាពល្អផងដែរ។
ប្រភពដដែលបន្តថាមន្ត្រីជំនាញក្រសួងបរិស្ថាននៅតែ តាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នេះ។ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាននឹងជម្រាបជូនដំណឹងភ្លាមៗ៕សរន
