ដោយៈមុនីរ័ត្ន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកាញារីទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មានជួយតែអ្នកកាសែត មានវិជ្ជាជីវៈ។ អ្នកដែលមិនមានវិជ្ជាជីវៈ មិនជួយបានទេ។លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខ្លាចបំផុតអ្នកកាសែតគ្មានវិជ្ជាជីវៈ។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយក្រុមមេធាវីស្ម័គ្រសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម៉ោងជាង១០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។
លោកខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការប្តឹងអ្នកកាសែតមិនអាចប្តឹងអ្នកសរសេរបានទេ គឺប្តឹងចាងហ្វាយកាសែតតែម្តង។ អ្នកនាំរឿងជាងគេ គឺកាសែតដែលអត់មានឈ្មោះ។ បើមានការជួយអន្តរាគមន៍ពីមេធាវីស្ម័គ្រចិត្ត គឺត្រូវឆ្លងក្រសួងព័ត៌មានសិន។
ចំណែកលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត បានថ្លែងថា អ្នកកាសែតដែលប្រកបដោយវិជ្ជាជីវៈ គឺងាយស្រួលការពារ។ សូមគាំទ្រការលើកឡើងរបស់លោករដ្ឋមន្ត្រីដែលថា មុនផ្តល់សេវាមេធាវីត្រូវឆ្លងកាត់ក្រសួងព័ត៌មានជាមុនសិន ហើយទទួលយកការផ្តល់សេវាមេធាវីដល់ក្រសួងព័ត៌មាន៕សរន