Home កម្សាន្ត តារាជើងចាស់សិ...

តារាជើងចាស់សិង្ហបុរី ហ្សូ តាយ ប្រាប់គន្លឹះលេងស្ទីលឡូយៗ ៥ ម៉ូត ធានាថាស្រីៗអស់កង្វល់រឿងដើររកម៉ូតពេញចិត្ត

តារាសម្តែង ហ្សូ តាយ គឺជាតារាល្បីបំផុតមួយដួងនៅក្នុងប្រទេសសិង្ហបុរី។ ក្រៅពីជំនាញសម្តែងដ៏ស្ទាត់ជំនាញ តារាសម្តែងស្រីអាយុ ៥២ ឆ្នាំរូបនេះក៏មានស្ទីលសម្លៀកបំពាក់គួរឱ្យចាប់អារម្មណ៍ផងដែរ។

នេះជាគន្លឹះលេងស្ទីលសម្លៀកបំពាក់ទាំង ៥ ដែលអ្នកអាចច្នៃតាមនាងបាន សម្រាប់ឆ្នាំ២០២០ ឬ ឱកាសបុណ្យចូលឆ្នាំចិន។

១. លេងពណ៌លេចៗជាមួយគ្នា
ត្រូវចាំជានិច្ចថាត្រូវលេងពណ៌លេចឱ្យស៊ីជាមួយពណ៌លេចមួយទៀត នៅពេលអ្នកលេងពណ៌សម្លៀកបំពាក់លេចៗជាមួយគ្នា។ នាងហ្សូបានពាក់អាវក្រៅពណ៌ទឹកក្រូចជាមួយសំពត់ពណ៌លឿងនិងស្បែកជើងពណ៌ផ្កាឈូក ដែលសុទ្ធសឹងជាពណ៌លេចៗដូចគ្នា។

២. ឈុតសម្រាប់អាកាសយានដ្ឋានមិនគួរមើលទៅគួរឱ្យធុញទ្រាន់ទេ
នាងហ្សូប្រើឈុតរ៉ូបពណ៌ស្រគត់ស្រគុំ និងកាបូបប្រែនស៊ីវិល័យមួយ ជំនួសឱ្យឈុតធម្មតាៗ និងពាក់ស្បែកជើងកែងចោតជំនួសឱ្យស្បែកជើងសាមញ្ញ។

៣. ការលេងពណ៌ ក្រហម ស និងខៀវ បញ្ចូលគ្នា
ពណ៌ទាំងបីនេះគឺពេញនិយមបំផុតសម្រាប់អ្នកចង់លេងស្ទីលឱ្យមើលទៅដូចយុវវ័យឆើតឆាយ។ នាងហ្សូក៏ឯកភាពការលើកឡើងដូច្នេះដែរ។ ហើយអ្នកអាចសង្កេតឃើញថា នាងមើលទៅមិនចាញ់ក្មេងៗទេ ពេលស្លៀកពាក់ឈុតទាំង៣ពណ៌នេះលាយបញ្ចូលគ្នា។

៤. បើពាក់ឈុតវាលស្មា គឺត្រូវលេងស្ទីលជាមួយកាបូបប្រែនស្ពាយស្មាដែរ
ស្រឡាញ់ឈុតវាលស្មាណាស់មែនទេ? វិធីដែលធ្វើឱ្យរឹតតែស្អាតទាក់ទាញគឺប្រើកាបូបស្ពានស្មា ដែលមានពណ៌លេចមកជាមួយ។

៥. នៅពេលមិនដឹងថាគួរលេងស្ទីលអ្វីឱ្យប្រាកដ ត្រូវរកឈុតក្រឡេក្រឡា
ឈុតឆើតឆាយជាសកលគឺឈុតក្រឡេក្រឡា។ នៅពេលលោកអ្នកមិនដឹងថាត្រូវជ្រើសរើសឈុតអ្វីដើម្បីស្លៀកពាក់ គឺត្រូវគិតដល់ឈុតក្រឡេក្រឡាជានិច្ច៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ​ជូនដំណឹង​ពី​...

ដោយ​:​ដេប៉ូ​/​ភ្នំពេញៈ​នៅ...

​កំណាត់​ផ្លូវ​៥ ខ្សែ ដែល​...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ស្ថានទូត​ជប៉ុន​ប្រកាស​លុប...

ដោយៈ ជា​សីហៈ / ភ្នំពេញ​៖ ...