ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះ វិទ្យាល័យវត្តកោះ គ្រងតំណែងជើងឯក ការប្រកួតកីឡាបាល់បោះ វិទ្យាល័យ “Hight school basketball league” នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ នៅទីលានបាល់បោះ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក្រោយពីក្រុមនេះ ទទួលជ័យជម្នះ លើក្រុមកីឡាការិនី បាល់បោះ វិទ្យាល័យព្រះស៊ីសុវត្ថិ នៅវគ្គផ្តាច់ព្រ័ត។
ចំពោះការប្រកួតនារី ជើងឯកប្រចាំឆ្នាំ បានលើកក្រុមកីឡាការិនី បាល់បោះវិទ្យាល័យវត្តកោះ ជើងឯករង បានលើក្រុមកីឡាការិនី បាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិ និងចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាការិនីបាល់បោះ វិទ្យាល័យបារាយណ៍ ខេត្តកំពង់ធំ ទទួលបានពានមួយ មេដាយមាស ប្រាក់ និងសំរិទ្ធ គ្មានប្រាក់រង្វាន់លើកទឹកចិត្ត ដល់ក្រុមកីឡាការិនី ឡើយ។
ចំណែកការប្រកួតបុរស ជើងឯកប្រចាំឆ្នាំ បានលើកក្រុមកីឡាករ បាល់បោះ សាលាអន្តរជាតិ EAST WEST ជើងឯករង បានលើក្រុមកីឡាករបាល់បោះ វិទ្យាល័យព្រះស៊ីសុវត្ថិ និងចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាការិនី បាល់បោះវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល ទទួលបានពានមួយ មេដាយមាស ប្រាក់ និង សំរិទ្ធ គ្មានប្រាក់រង្វាន់លើកទឹកចិត្ត ដល់ក្រុមកីឡាករឡើយ៕v