ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានសូត្រមន្តសុំលាភ សុំជួយសម្រាប់ ទីតាំំងហ្វឹកហាត់ និងអគ្គលេខាធិការដ្ឋាន នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ទីនោះដល់សហព័ន្ធ ស្ថិតក្នុងឱកាសនេះ ដោយមានការអញ្ជើញ ចូលរួមពីលោក ស៊ូម សារឿន ក្លាយជាប្រធានសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជាថ្មី។

ពិធីបើកទីតាំំងហ្វឹកហាត់ និងអគ្គលេខាធិការដ្ឋាន នាព្រឹកនេះ ស្របពេលសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបើកព្រឹត្តិការណ៍ ប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ ក្នុងសាលាបាល់បោះ របស់មជ្ឈមណ្ឌល។

ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ២០១៩ មាន ២0 វិញ្ញាសា។ យើងបែងចែកចេញជា ៣ វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនឯកត្តជន មាន ១០ ប្រភេទចែក ២ ប្រភេទ រួមមាន សម្រាប់បុរស គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង ងួនមួងង្វៀង និងមេគុនដាវ ចំណែកនារី គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង និងមេគុនដាវ។ វិញ្ញាសាមេគុនក្រុម ចម្រុះ ៣ នាក់ មាន ១ ប្រភេទ បុរសនារី៖ ឃើយង្វៀង ។

លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ មាន ១១ វិញ្ញាសា ក៏ចែកចេញ ២ ប្រភេទដែរ៖ បុរសប្រភេទទម្ងន់ រួមមាន ៤៨-៥១ គីឡូក្រាម ៥១-៥៤ គីឡូក្រាម ៥៤-៥៧ គីឡូក្រាម ៥៧-៦០ គីឡូក្រាម និង ៦០-៦៤ គីឡូក្រាម ចំណែកនារីប្រភេទទម្ងន់ រួមមាន ៤៥-៤៨ គីឡូក្រាម ៤៨-៥១ គីឡូក្រាម ៥១-៥៤ គីឡូក្រាម ៥៤-៥៧ គីឡូក្រាម ៥៧-៦០ គីឡូក្រាម និង ៦០-៦៤ គីឡូក្រាម ៕v
