Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​មិត្ត​ហ្វូ​ន...

​មិត្ត​ហ្វូ​នរក​ឃើញ​ម្ចាស់​រថយន្ត​ស៊េរី​ឆ្នាំ​២០២០​ពី​កម្មវិធី​បញ្ចូល​លុយ​ឈ្នះ​រង្វាន់​មហស្ចារ្យ

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​រថយន្ត​សេរី​ថ្មី​ទំនើប​ម៉ាក TOYOTAHILUXREVO​សេរី​ឆ្នាំ​២០២០​ទៅដល់​អតិថិជន​ដែលមាន​សំណាង​ពី​កម្មវិធី​«​បញ្ចូល​លុយ​ឈ្នះ​រង្វាន់​មហស្ចារ្យ​»​កាលពី​ព្រឹក​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២០​នៅឯ​ការិយាល័យ​កណ្តាល​របស់ខ្លួន​។

​អ្នកស្រី​ហាក់​ស្រី​រស់នៅ​រាជធានី​ភ្នំពេញ​ជា​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​រថយន្ត​ទំនើប​នេះ​បាន​ថ្លែង​ទាំង​អារម្មណ៍​រំភើប​ខ្លាំង​ថា​៖“​ខ្ញុំ​អរ​ចង់​ហោះ​នៅពេលដែល​ក្រុមហ៊ុន​តេ​មក​បញ្ជាក់ថា​ខ្ញុំ​ឈ្នះ​រង្វាន់​ឡាន​១​គ្រឿង​នេះ​។​ដំបូង​ភ័យ​ណាស់​ខ្លាច​គេ​បោកប្រាស់​ព្រោះ​អី​ធ្លាប់​គេ​ខ​ល​មក​បោកប្រាស់​បន្លំ​ច្រើនដង​”​។​អ្នកស្រី​បន្តថា​៖​មិត្ត​ហ្វូ​ន​ពិតជា​បានប្រគល់​រង្វាន់​ដ៏​អំ​អស្ចារ្យ​នេះ​មក​នាង​ខ្ញុំ​ពិតមែន​។​សូម​អតិថិជន​ទាំងអស់​ជឿជាក់​ជាមួយ​ការផ្តល់ជូន​នេះ​។

​អតិថិជន​មានសំណាង​ម្នាក់ទៀត​មកពី​ខេត្តកណ្តាល​លោក អ៊ុត ណេង ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ​ទំនើប​ម៉ាក iPhone11Pro​ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូចគ្នា​ថា​៖«​រង្វាន់​នេះ​ពិតប្រាកដ​ណាស់​ខ្ញុំ​តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​មិត្ត​ហ្វូ​ន​ហើយ​គ្រាន់តែ​បញ្ចូល​លុយ​មិន​នឹកស្មានថា​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ​ដ៏​ទំនើប​មួយ​នេះ​ទេ​»​។

​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ផ្សេងៗ​ទៀត​នោះ​សុទ្ធតែ​បង្ហាញ​អារម្មណ៍​រំភើប​និង​ត្រក​អរ​ដូចគ្នា​ក្នុង​ពី​ធី​ប្រគល់​រង្វាន់​នេះ​។ អ្នកឈ្នះ​រង្វាន់​ទូរ​ទឹកកក SAMSUNG បាន​ទៅលើ​អ្នកស្រី ខ្នា រ៉េ​ន មកពី​ខេត្តកំពង់ធំ និង​រង្វាន់​ទូរទស្សន៍​LGSmartTV49​អ៊ី​ញ​បាន​ទៅលើ​បាន​ទៅលើ​អ្នកនាង​រៀល​សំអាត​មកពី​ខេត្តស្វាយរៀង​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​លោក​ញ៉ុ​ង​ឌិន​ថន​អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំបាទ​មាន​កិត្តិយស​ក្នុងការ​ប្រគល់​រង្វាន់​ជូន​អតិថិជន​មហា​សំណាង​យើង​នៅថ្ងៃនេះ​។​ការរៀបចំ​កម្មវិធី​ពិសេសៗ​របស់​មិត្ត​ហ្វូ​ន​ពិត​ជាមាន​តម្លាភាព​និង​សច្ចភាព​ទៅដល់​អតិថិជន​គ្រប់រូប​ដែល​តែងតែ​ជឿជាក់​និង​គាំទ្រ​លើ​សេវាកម្ម​របស់​មិត្ត​ហ្វូ​ន​ហើយ​ឆាប់ៗ​ខាងមុខនេះ​មិត្ត​ហ្វូ​ន​នឹង​ផ្តល់ជូន​នូវ​កម្មវិធី​ថ្មីៗ​និង​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត​»​។

​មិត្ត​ហ្វូ​ន​ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​លើ​សេវា​គ្របដណ្តប់​ទូទាំងប្រទេស អត្រា​តម្លៃ​សមរម្យ រួមជាមួយ​នឹង​ការផ្តល់ជូន​កម្មវិធី​ពិសេសៗ​ទៅដល់​អតិថិជន​រប​ស់​ខ្លួន​រៀងរាល់ខែ​។​ការផ្តល់ជូន​នេះ​គឺជា​ការឆ្លើយតប​ទៅដល់​អិ​តិ​ថិ​ជន​ទាំងអស់​ដែល​បាន​គាំទ្រ​ប្រើប្រាស់​បណ្តាញ​មិត្ត​ហ្វូ​ន​យ៉ាង​ពេញទំហឹង​តាំងពី​ខ្លួន​បើក​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុ​ជាជាង​១០​ឆ្នាំ​មកនេះ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...