ដោយៈសុផល/ភ្នំពេញៈក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះណាហ្គាវើលដ៍នឹងផ្តល់ជូនដ៏អស្ចារ្យនៅដូចជាម្ហូបនាំលាភការសម្តែងសិល្បៈនិងការតុបតែងនៅក្នុងអគារដ៏ស្អាតប្លែកចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២០។ ប្រសិនបើអ្នកចង់ពិសាអាហារពេលល្ងាចជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ឬម្ហូបចិនផ្សេងទៀត សូមអញ្ជើញមកសាកល្បងម្ហូបឈុតនៅភោជនីយដ្ឋានឈ្នះពានរង្វាន់ចិន Fortune Palace ឬ Hall of Golden Chimes លក្ខណៈគ្រួសារ តម្លៃចាប់ពី ២៣៨ដុល្លារ ដល់ ៥៨៨ដុល្លារ ក្នុងមួយតុសម្រាប់គ្នា ៤ ទៅ ១០ នាក់ ឬលោកអ្នកអាចកុម្ម៉ង់ម្ហូបមួយមុខៗដាច់ដោយឡែកក៏បាន។

ចាប់ផ្តើមពិធីបុណ្យចូលឆ្នាំចិនដោយការពិសាម្ហូបអ៊ីសាងនាំសំណាងនៅណាហ្គាវើលដ៍ដែលមានការពេញនិយមបំផុតនៅទ្វីបអាស៊ីភាគអាគ្នេយ៍ដើម្បីទទួលយកង៉ូវហេងពេញមួយឆ្នាំ។លោកអ្នកអាចកុម្ម៉ង់ម្ហូបអ៊ីសាងចានធំ ឬតូច ដែលមានគ្រឿងផ្សំដ៏កម្រដូចជាគ្រឿងសមុទ្រស្រស់ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលីតម្លៃចាប់ពី២៨ដុល្លារសម្រាប់ការពិសានៅភោជនីយដ្ឋានទាំងពីរឬខ្ចប់ទៅគេហដ្ឋាន។
Hall of Golden Chimes មានបម្រើជូននូវម្ហូបបុណ្យចូលឆ្នាំចិនពិសេស ដូចជា ម្ហូបមហាសម្បត្តិ Poon Choiដែលលោកអ្នកគួរតែសាកល្បងនៅក្នុងឱកាសដ៏ពិសេសនេះផ្សំដោយគ្រឿងសមុទ្រចម្រុះ។ពិសេស ដូចជា ប៉ាវហ៊ឺ ឈ្លើងសមុទ្រ បង្គា លៀសសមុទ្រក្រៀម អយស្ទ័រក្រៀម បូករួមនឹងក្រពះត្រី ជើងក្ងានសាច់ខ្វៃនិងម្ហូបពិសេសជាច្រើនទៀតម្ហូបមហាសម្បត្តិនេះគឺជាម្ហូបដែលស័ក្តិសមបំផុតសម្រាប់រីករាយលក្ខណៈគ្រួសារ។ចំណែកត្រីតុកកែខសាច់ជ្រូកបីជាន់ខ្វៃនិងថ្លើមក្ងានចៀនជាមួយប្រហិតបង្គា គឺជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ផ្សេងទៀតដែលនឹងនាំសំណាងដល់អ្នកពិសាពេញមួយឆ្នាំ។

ប្រសិនបើអ្នកចង់ពិសាម្ហូបចិនបែបសម័យទំនើប សូមអញ្ជើញទៅភោជនីយដ្ឋានប្រណីតចិន Fortune Palace រួមមាន កំភួនជើងចៀមខដែលចម្អិនយឺតៗរហូតដល់ ១០ ម៉ោងដើម្បីឱ្យសាច់ផុយឈ្ងុយឆ្ងាញ់ ឬទាខ្វៃបែបស៊ីឈួនជាមួយនំប៉ាវម៉ាន់ថូ។បង្គាឆាផ្អែមជាមួយទឹកជ្រលក់អាសាមគឺជាមុខម្ហូបពិសេសមួយទៀតដែលអ្នកគួរតែសាកល្បងនៅក្នុងបរិយាកាសដ៏សប្បាយរីករាយនៅទីនោះ។លោកអ្នកអាចកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬផ្ញើអ៊ីម៉ែលមកកាន់ dining@nagaworld.com ។
សម្រាប់អ្នកដែលចង់ពិសាអាហារប៊ុហ្វេពេលល្ងាច សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea និង The Pangea។ម្ហូបបុណ្យចូលឆ្នាំចិន នឹងមានបន្ថែមពីថ្ងៃទី២៤ដល់ទី២៦មករាបន្ថែមទៅលើគ្រឿងសមុទ្រ ម្ហូបអាំងបែបអាស៊ីនិងម្ហូបអន្តរជាតិព្រមទាំងបង្អែមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ។ចំណែកម្ហូបពិសេសរៀងរាល់ថ្ងៃមានបម្រើជូនពេញ២៤ម៉ោងក្នុងមួយថ្ងៃនៅភោជនីយដ្ឋានChopstickនិងGoldenBowl។កុំខកខានម្ហូបរសជាតិដើមប្រចាំហាងឲ្យសោះដូចជាក្រញាំជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅក្នុងឆ្នាំងដី មីអាយុវែងឆាជាមួយបង្កងមេគង្គនិងនំនាំលាភតម្លៃចាប់ពី៣,៨០ដុល្លារប៉ុណ្ណោះ។

ភោជនីយដ្ឋានក្រោមដីបែបអាស៊ីFoodPavilionមានបម្រើជូននូវមុខម្ហូបដែលមានតម្លៃសមរម្យបំផុតក្នុងរាជធានីភ្នំពេញរួមមានបង្គាឆាជាមួយខ្ញីនិងមីសួមាន់ប្រឡាក់គ្រឿងចំហុយជាមួយថ្នាំចិននំឆៃថាវចិនចៀននិងម្ហូបជាច្រើនមុខទៀតតម្លៃចាប់ពី៣ដុល្លារប៉ុណ្ណោះ។បង្កើតភាពស្និទ្ធស្នាលជាមួយអ្នកជាទីស្រឡាញ់ក្រុមគ្រួសារមិត្តរួមការងារនិងដៃគូពាណិជ្ជកម្មរបស់អ្នកដោយជាវនំដ៏ឈ្ងុយឆ្ងាញ់សម្រាប់ជាកាដូដល់ពួកគេ ដូចជា នំស្រួយរសជាតិបឺរនំរសជាតិសណ្តែកដី នំស្រួយរសជាតិដូង និងនំនាំលាភ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃ។
លោកអ្នកនឹងទទួលបាននូវតុក្កតារូបកណ្តុរនាំសំណាងដ៏ស្រស់ស្អាតមួយឥតគិតថ្លៃនៅពេលអ្នកចំណាយយ៉ាងតិច ៥០$ នៅភោជនីយដ្ឋានណាមួយ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ៨៨ដុល្លារ។ ចុះឈ្មោះជាសមាជិកណាហ្គាវើលដ៍រីវ៉តដើម្បីមានឱកាសទទួលបានតុក្កតារូបកណ្តុរនាំសំណាងមួយឈុត (ធំ១ និងតូច១)។ ស្វែងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ។
ជាចុងក្រោយសូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនដ៏អស្ចារ្យដែលមានការដើរដង្ហែរូបនាគ នៅម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ហើយកុំភ្លេចជួបនិងថតរូបជាមួយទេវតាទ្រព្យនិងម៉ាស់ស្កុតចិនផងដែរ។នៅម៉ោង១១ព្រឹកនៅថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំចិន(ថ្ងៃទី២៧មករា)សូមអញ្ជើញមកទស្សនាការលោតម៉ុងសាយចំនួន១៨ក្បាលនៅលើសសរខ្ពស់ដ៏អស្ចារ្យនៅច្រកចូលធំណាហ្គាវើលដ៍ទី១។ស្នាក់នៅកម្សាន្តស្រស់ស្រូបនិងអបអរបុណ្យចូលឆ្នាំចិននៅណាហ្គាវើលដ៍៕S/

ចំណងជើងរូបថត៖ រីករាយ និងប្រារព្ធបុណ្យចូលឆ្នាំចិននៅណាហ្គាវើលដ៍ ក្នុងឱកាសចូលឆ្នាំ ចិន