ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖ក្នុងពិធីអញ្ជើញជាអធិបតីភាពបើកវគ្គហ្វឹកហ្វឺនមុខជំនាញច្បាប់ជាតិអន្តរជាតិនិងយុទ្ធវិធីប្រត្តិបត្តិការដល់កម្លាំងនគរបាលព្រំដែនវគ្គទី១០លើកទី១ប្រចាំឆ្នាំ២០២០។នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសយោធភូមិទី៤កាលពីព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២០។
នាយឩត្តមសេនីយីហ៊ូសាគុណអគ្គស្នងការងនគរបាលជាតិនឹងជាប្រធាននាយដ្ឋានកណ្ដាលនគរបាលព្រំដែនគោគតំណាងដ៏ខ្ពង់ខ្ពស់នាយឩត្តមសន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៏ថាក្នុងនាមយើងដែលជាមន្ត្រីនគរបាលយុត្តិធម៌ធ្វើយ៉ាងណាត្រូវចូលរួមទប់ស្កាត់ឱ្យខាងតែបាននូវរាល់បទល្មើសជួញដូរគ្រឿងញៀន។ធ្វើយ៉ាងណាត្រូវចូលរួមអនុវត្តន៍នូវយុទ្ធសាស្ត្រ៤កុំដែលអគ្គស្នងការនគរបាលជាតិបានដាក់មកឱ្យអនុវត្តន៍។
កុំទី១,នាយឩត្តមសេនីយ៏អគ្គស្នងការរងបានបញ្ជាក់ថាក្នុងនាមយើងជាមន្ត្រីយុត្តិធម៌ធ្វើយ៉ាងណាត្រូវជៀសវៀងឱ្យឆ្ងាយពីគ្រឿងញៀន។កុំទី២,សូមកុំធ្វើជាខ្នងបង្អែកឬក៏ជាអ្នកនៅពីក្រោយអ្នកជួញដូរគ្រឿងញៀនឱ្យសោះ។កុំទី៣,មិនត្រូវលើកលែងទោសឬក៏ធ្វើអន្តរាគមន៏លើករណីអ្នកជួញដូរគ្រឿងញៀនទេនូវពេលដែលសមត្ថកិច្ចចុះបង្ក្រាប។
កុំទី៤,មិនត្រូវបន្ធូរបន្ថយនឹងលើកលែងទោសឱ្យអ្នកជួញដូរនឹងចរាចរនៅសារធាតុគ្រឿងញៀនជាដាច់ខាត។ជាមួយគ្នានោះដែរនាយឩត្តមសេនីយ៏ក៏បានធ្វើកាផ្តាំផ្ញើរដល់នាយនិងពលដែលជាសិក្ខាកាមទាំងអស់ដែលត្រូវបើកវគ្គហ្វឹកហ្វឺននាឱកាសនេះធ្វើយ៉ាងណាត្រូវយកមុខជំនាញនិងចំណេះវិជ្ជាដែលបានហ្វឹកហ្វឺននាពេលនេះ។ធ្វើយ៉ាងណាត្រឡប់ទៅវិញត្រូវជួយបង្ហាត់ដល់កម្លាំងរបស់វរៈដែលនៅប្រចាំគោលដៅឱ្យបានគ្រប់ៗគ្នានៅតាមបណ្តាអង្គភាពរបស់ខ្លួន៕S/