ដោយៈសាវរក្ស/ភ្នំពេញ៖យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតពីរសៀលម៉ោង២ថ្ងៃទី១៩ដល់ម៉ោង២រសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២០បណ្តាលឲ្យមនុស្សស្លាប់៦( ស្រី ១ នាក់ ) និង បង្ក ឲ្យ មាន របួសធ្ងន់ – ស្រាល ២៥ នាក់ ( ស្រី ៩ នាក់ ) ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឱ្យមានការ ខូចខាត យានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធិបត់មិន ប្រកាន់ស្តាំជាដើម ។
ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៣១ នាក់ នៅ ថ្ងៃទី ២០ ខែមករា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ៕S/