Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ក្រុមហ៊ុន​ចិ...

​ក្រុមហ៊ុន​ចិន​មួយ​មិនទាន់បាន​ច្បាប់​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​វៃ​ព្រៃ​ត្រូវ​ឃាត់​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ក្រុមហ៊ុន​ចិន​មួយ​ទំនងជា​រត់​ច្បាប់​មិនទាន់រួច​ទើបត្រូវ​អាជ្ញាធរ​ហាមឃាត់​ខណៈពេល​យក​គ្រឿងចក្រ​ទៅ​វៃ​ព្រៃ​ដើម្បី​វាទ​យក​ព្រំដី​។​ដី​ដែល​ក្រុមហ៊ុន​ចិន​មួយ​នោះ​កំពុង​ឈួ​ស​ឆាយ​គឺជា​ដី​ដែល​បាន​ដកហូត​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​រួចមកហើយ​កាល​កន្លងមក​។​

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​មាន​ក្រុមហ៊ុន​ចិន​មួយ​កំពុង​ស្នើសុំ​ច្បាប់​ជាច្រើន​ពាន់​ហិកតា​នៅ​ចំណុច​អតីត​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ហ្គ្រេ​ន​ស៊ី​។​ពីមុន​ក្រុមហ៊ុន​ហ្គ្រេ​ន​ស៊ី​ទទួល​សិទ្ធិ​វិនិយោគ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​ប៉ុន្តែ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​ត្រូវ​រដ្ឋ​ដកហូតយក​មកវិញ​។​

ឥឡូវនេះ​ស្រាប់តែ​ជនជាតិ​បាន​វិនិយោគ​ដី​ដែល​រដ្ឋ​បាន​ដកហូត​ក្នុង​គោលបំណង​ធ្វើ​កសិកម្ម​ដាំ​ដំណាំ​ស្វាយ​។​ដី​នោះ​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​ស្ថិត​ចំណុច​អូរ​រមៀត​ផ្លូវ​ចូល​ញឺ​ន​ឃុំ​អូរ​ស្វាយ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​។​តាម​ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​អាជ្ញាធរ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​បាន​បញ្ជា​កម្លាំង​ស្រុក​ចុះទៅ​ហាមឃាត់​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ឈួ​សព្រៃ​ព្រំដី​។​

សមត្ថកិច្ច​ចុះទៅ​ឃាត់​មាន​មន្ត្រី​បរិស្ថាន​កងរាជអាវុធហត្ថ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​។​គ្រឿងចក្រ​ពីរ​គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់​គឺ​របស់​កូន​ប្រា​សារ​លោក​ជា​ម៉ាលី​ចៅសង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​កូនលោក​ចៅសង្កាត់​សាមគ្គី​បាន​យក​គ្រឿងចក្រ​ចូលទៅ​វៃ​ព្រៃ​ដី​រដ្ឋ​សុ​ី​ឈ្នួល​ឲ្យ​ចិន​។​

ប្រភព​បានឱ្យដឹង​ទៀតថា​ដី​ក្រុមហ៊ុន​ខាងលើ​នៅ​មិនទាន់បាន​ច្បាប់​នៅឡើយ​ទេ​។​តាម​គម្រោង​ចិន​ស្នើសុំ​ច្បាប់​អនុញ្ញាត​ទំហំ​ដី​មួយ​ម៉ឺន​ហិកតា​ក្របដណ្តប់​លើ​ផ្ទៃដី​រដ្ឋ​អតីត​ដី​រដ្ឋ​ដកហូត​ពី​ក្រុមហ៊ុន​ហ្គ្រេ​ន​ស៊ី ។​ជាមួយនេះ​ស្របពេល​ក្រសួងកសិកម្ម​ទើបតែនឹង​ចេញ​ច្បាប់​សជណ​ឱ្យ​ទប់ស្កាត់​ការពារ​ដីព្រៃ​របស់​រដ្ឋ​ដែល​នៅ​សេសសល់​កុំ​ឲ្យ​មានការ​កាប់​ឈូសឆាយ​រុករាន​បន្ត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ​។​ក៏​ស្រាប់​តែមាន​ក្រុមហ៊ុន​ចិន​មួយ​មានច្បាប់​ឈួ​ស​ឆាយដី​ដែល​បាន​ដកហូត​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​នៅ​តំបន់​ផ្លូវ​ចូល​ញឺ​ន​ទៅវិញ​។​
លោក​សួន​សុភាព​អនុប្រធាន​មេការ​ក្រុមហ៊ុន​(​ហ្គ្រេ​ន​ស៊ី​អេ​ហ្គ្រី​ខ​ល​ឆ័​រ​)​មើល​ការខុសត្រូវ​ឲ្យ​ក្រុមហ៊ុន​ខាងលើ បាន​បញ្ចា​ក់ថា ដី​នេះ​ពីមុន​ជា​របស់​ក្រុមហ៊ុន​នឹង​ម៉ែន តែ​ក្រោយមក​បាន​កាត់​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ ។​ហើយ​ឥលូវ​នេះ​ក្រុមហ៊ុន​ដំណើការ​វិញ​វិនិយោគ​ជាមួយ​ចិន ហើយ​បាន​ជួល​គ្រឿងចក្រ​កូន លោក​ជា ម៉ាលី ចៅសង្កាត់​សាមគ្គី​។​
​មេការ​ថា​ដំបូង​ត្រូវ​ឈូសឆាយ​កាយ​ព្រុំ​ហ៊ុំព័ទ្ធ​ដី​ដើម្បី​ធ្វើ​ផ្លូវ​រុករក​ប្រភពទឹក​ជាមុន​។​លុះ​ពេល​បាន​ច្បាប់​ទើប​ក្រុមហ៊ុន​នេះ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​បន្ត​។​តាម​ការបញ្ជាក់​ពី​មេការ​បាន​ឲ​ដឹងថា​ដី​នេះ​មាន​ទំហំ​ជាង​១​ម៉ឺន​ហិកតា​គ្រោង​នឹង​ដាំ​ដំណាំ​ស្វាយ​ទាំងអស់​។​នៅក្នុង​គម្រោង​ពេល​ឈូសឆាយ​បើសិន​ជាមាន​ប៉ះពាល់​ដី​ពលរដ្ឋ​គេ​នឹង​ឃ្វៀល​ចេញ​។​លើកលែងតែ​ដី​ទើប​និង​កាប់​ថ្មី​មិនអាច​ឲ្យ​បាន​នោះទេ​។​

​លោក​លី មីណា​អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​បញ្ចាក់​ឲ្យ​អ្នក​សារព៍ត៌មាន​ដឹងថា​លោក​បាន​បញ្ចា​ឱ្យកម្លាំង​មន្ត្រី​បរិស្ថាន​ឧ​ទ្យា​នុ​រក្ស​ចុះ​ធ្វើ​ការឃាត់​ហើយ​បាន​មួយគ្រឿង​គឺ​អា​ប៊ុល​។​រីឯ​មួយគ្រឿង​ទៀត​បានចេញ​ផុតពី​កន្លែង​ធ្វើ​សកម្មភាព​ហើយ​។​ក្រុមការងារ​នឹង​ប្រគល់​ឱ្យទៅ​បរិស្ថាន​ពីព្រោះ​គេ​ធ្វើ​នៅលើ​ដី​តំបន់​គ្រប់គ្រង​ដែន​អភិរក្ស​ច្រករបៀង​គ្របគ្រង​ដោយ​បរិស្ថាន​។​ដី​នោះ​បរិស្ថាន​គ្រប់គ្រង​ក្រោយពេល​ក្រុមហ៊ុន​ហ្គ្រេ​ន​ស៉ី ហៅ​កាត់​ថា​(GSA) បាន​កាត់​ប្រគល់​ឲ្យ​មករ​ដ្ឋ​គ្រប់គ្រង​កាលពី​ិ​កន្លងទៅ​។​

លោក​អភិបាលស្រុក​បញ្ជាក់ថា​ប​ញ្ហា​រឿងនេះ​លោក​ក៏​មិនសូវ​ច្បាស់​ទេពី​ព្រោះថា​លោក​ទើបតែ​កាន់តំណែង​ជា​អភិបាលស្រុក​ថ្មី​។​លោ​កថា​ចង់​ច្បាស់​ឲ្យ​សួរ​ទៅខាង​មន្ទី​បរិស្ថាន​ខេត្ត​។​លោក​អេង​ភិ​រ៉ុង​ប្រធាន​មន្ទី​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា​លោក​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​ជាក់លាក់​នៅឡើយ​ទេ ។​ការចុះ​ឃាត់​គ្រឿងចក្រ​លោក​សុំ​ឲ្យ​សួរ​ទៅ​នាយក​ដែន​ជាមុនសិន​។

​លោក​និយាយថា​គេ​ធ្វើការ​មាន​មេមាន​កើយ​របស់គេ​គេ​មិន​ធ្វើ​ត្រង់​មក​លោក​ឡើយ​។​តែ​មន្ត្រី​បរ​ស្ថាន​ឧ​ទ្យា​នុ​រក្ស​បាន​បង្ហើប​ប្រាប់ថា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​រាយការណ៍​ជូន​លោក​ប្រធាន​មន្ទីរ​រួចហើយ​។​គេ​នឹង​រក​មធ្យោបាយ​ដឹក គ្រឿងចក្រ​នោះមក​រក្សាទុក​នៅ​មន្ទីរ ព្រោះ​គ្រឿងចក្រ​នេះ បាន​វៃ​ព្រៃ​តំបន់​សូន្យ​៧ គ្រប់គ្រង​ដោយ​បរិស្ថាន​ឆ្នាំ​២០១៧ ជា​ច្រករបៀង​តំបន់​អក្ស​ជីវ​:​ចម្រុះ របស់​ខេត្ត​លើ​មន្ត្រី​បរិស្ថាន ឧ​ទ្យា​នុ​រក្ស​ជា​អ្នកគ្រប់គ្រង​។​ប៉ុន្តែ​នៅ​មិនទាន់​ដឹក​គ្រឿងចក្រ​ចេញពី​ព្រៃ​បាន​ដោយសារ​ដាច់​ច្រ​វ៉ា​ក់​។​សមត្ថកិច្ច​នៅ​បន្ត​យាម​ទាំងយប់​ថ្ងៃ​រង់ចាំ​រក​មធ្យោបាយ​ដឹក​ចេញពី​ព្រៃ​បាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...