ដោយ:សុខុម/ស្ទឹងត្រែង៖ក្រុមឈ្មួញប្រើរូបភាពក្នុងការដឹកជញ្ជូនសត្វព្រៃច្រកការ៉ុងតាមម៉ូតូមកលក់ឱ្យឈ្មួញនៅក្នុងខេត្តស្ទឹងត្រែង។ក្រោយពីមានការសង្ស័យសមត្ថកិច្ចឃាត់ក្មេងបីនាក់បើកម៉ូតូមួយគ្រឿងឆ្លងស្ពានសេកុងមានដឹកសត្វព្រៃខុសច្បាប់នៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២០។

លោកវរៈសេនីយ៍ឯកវ៉ាសុផាន់ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថាសត្វប្រម៉ាដែលកម្លាំងនគរបាលលោកបានចាប់នេះគឺក្រុមឈ្មួញបានឱ្យក្មេងប្រុសតូចៗបីនាក់ដឹកតាមរយៈម៉ូតូយកមកលក់នៅក្នុងខេត្តស្ទឹងត្រែង។ពេលក្មេងបើកម៉ូតូដល់ចំណុចខាងលើស្ពានសេកុងស្ទឹងត្រែងក៏ត្រូវបានកម្លាំងនគរបាលឃាត់និងឆែកឃើញសត្វប្រម៉ាងាប់បួនក្បាលនៅក្នុងការ៉ុង។

លោកវរៈសេនីយ៍ឯកបានបន្តទៀតថាបន្ទាប់ពីឃើញសត្វប្រម៉ានៅក្នុងការ៉ុងទើបដឹងថាក្រុមឈ្មួញឲ្យក្មេងប្រុសតូចៗដឹកតាមម៉ូតូមកលក់បន្ត។ឃើញដូចនេះក្មេងដែលដឹកសត្វព្រៃត្រូវបាននាំមកស្នងការនគរបាលខេត្តស្ទឹងត្រែងនឹងធ្វើការប្រគល់សត្វប្រម៉ាងាប់ទៅឱ្យជំនាញមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។ធ្វើកំណត់ហេតុរួចធ្វើការដុតបំផ្លាញចោលនៅក្នុងស្នងការខេត្តស្ទឹងត្រែងដើម្បីជាសារព្រមានដល់អ្នកជួញដូរសត្វព្រៃខុសច្បាប់។

ដោយឡែកក្មេងប្រុសតូចទាំងបីនាក់ត្រូវបានសមត្ថកិច្ចហៅឪពុកម្ដាយឱ្យមកយកទៅផ្ទះវិញនិងធ្វើកិច្ចសន្យាអប់រំណែនាំកុំឱ្យបរបាញ់សត្វព្រៃនឹងជួញដូរសត្វព្រៃដែលជាអំពើរខុសច្បាស់តទៅទៀត។សូមបញ្ជាក់ផងដែរថា សត្វប្រម៉ា បួនក្បាលខាងលើនេះ មានទម្ងន់ជាង២៥ គីឡូក្រាម៕S/
