ដោយៈចាន់តូ/ភ្នំពេញ៖បុរសម្នាក់រងរបួសធ្ងន់បាក់ធ្មេញអស់៣បែកមាត់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូបុកផ្ទប់នឹងទ្រូងផ្លូវដោយខ្លួនឯង។កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២០នៅតាមផ្លូវជាតិលេខមុខវិទ្យាល័យជម្ពូវ័នសង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ ។
បើមើលតាមកាតការងារជនរងគ្រោះមានឈ្មោះមានម៉េតភេទប្រុសក្នុងសភាពរបួសបាក់ធ្មេញអស់៣ បែកមាត់ ហូរឈាមកាត់ថ្លុក សន្លប់ស្តូក ។តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B6859ក្នុងសភាពស្រវឹងស្រា មានសាច់ក្លែមផ្លែស្វាយមួយស្បោង។បើកល្បឿនលឿនពីលិចទៅកើតដល់ចំណុចខាងលើគេចពីរថយន្ត ជ្រុលទៅបុកថ្មទ្រូងផ្លូវ អូសជាច្រើនម៉ែត្រ របួសសន្លប់ឈឹង ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣៕S/