អភិបាលខេត្ត​ជំរុញ​ឱ្យ​ស្មៀន​ទាំង​១០៩​ឃុំ​,​សង្កាត់​ពង្រឹងសមត្ថភាព​បន្ថែម​លើ​ការងារ​អនុវត្តន៍​ថវិកា​នៅ​មូលដ្ឋាន​

ដោយ​: គង់​ហេង​/​កំពង់ចាម​: លោក អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បាន​ជំរុញ​ដល់​ស្មៀន​ទាំង​ចំនួន ១០៩​ឃុំ​សង្កា​ត់របស់​ខេត្ត​មួយ​នេះ​គឺ​ត្រូវ​ពង្រឹងសមត្ថភាព​បន្ថែម​លើ​ការងារ​អនុវត្តន៍​នូវ​ថវិកា​នៅ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ​ឱ្យបាន​ទាន់ពេលវេលា​និង​ប្រើប្រាស់​ឱ្យចំ​គោលដៅ​ដែល​ពលរដ្ឋ​កំពុង​រង់​ចាំ​នោះ​។​

​នៅក្នុង​ការបើក​ការផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ចំពោះ​វត្តមាន​ចូលរួម​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ និង​ស្មៀន នៅក្នុង​សាលាខេត្ត​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី ២០ ខែមករា​ឆ្នាំ​២០២០២​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​៖​ទន្ទឹមនឹង​ការសប្បាយរីករាយ​ការដែល​រដ្ឋាភិបាល​បាន​បង្កើន​កញ្ចប់​ដល់​ឃុំ​សង្កាត់​នីមួយៗ​ឡើងដល់​ជាង​១២​ម៉ឺន​ដុល្លារ​អាមេរិក​នោះ យើង​ក៏មាន​ការព្រួយបារម្ភ​ចំពោះ​ការអនុវត្ត​ថវិកា​នេះដែរ​។​

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀតថា​ក្នុងនោះ​យើង​ធ្លាប់​បានទទួល​ព័ត៌មាន​ប្រឈម​របស់​ស្មៀន​ជាម​ន្ត្រី​អនុវត្ត​កិច្ចការ​នេះ​ដោយផ្ទាល់​តែម្តង​។​បញ្ហា​មិន​ឆ្លើយតប​គឺ​លុយ​យើង​មាននៅ​ក្នុង​ដៃ​ហើយ​។​ត្រូវ​ប្រើប្រាស់​ឱ្យចំ​គោលដៅ​ដែល​ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​គឺ​ធ្វើ​កុំឱ្យ​ខាតបង់​ពេលវេលា​នៅក្នុង​អាណត្តិ​ក្រុមប្រឹក្សាឃុំ​សង្កាត់​នីមួយៗ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​លើកឡើងថា​បញ្ហា​ប្រឈម​ការអនុវត្ត​មុខងារ​របស់​ស្មៀន​មួយចំនួន​កន្លងមក​ដូចជា​ពុំទាន់​ចេះ​ធ្វើ​របាយការណ៍​ដើម្បី​តាមដាន​ការ​ចំណូល​ចំណាយ​របស់ខ្លួន​។​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ទ​នា​នុប្ប​វ​ត្តិ​សៀវភៅ​ធំ​តារាង​តុល្យភាព​គឺ​នៅមានកម្រិត​។​ចំណុច​ទាំងពីរ​នៅពេល​ទូទាត់​ថវិកា​ទៅ​រតនាគារ​ជួប​បញ្ហា​ស្ម័គ្រ​ស្មាញ​ច្រើន គឺ​យើង​ប្រញាប់​តម្រង់ទិស​បញ្ជាក់​ឱ្យបាន​លម្អិត និង​ច្បាស់លាស់​។​

លោក​បាន​មានប្រសាសន៍​បន្តថា​ជា​វិធានការ​២០២០​នេះ​គឺ​រដ្ឋបាលខេត្ត​រតនាគា​រ​សហការ​ជាមួយ​ទីចាត់ការ​និង​ទីចាត់ការ​ផែនការ​វិនិយោគ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ពាក់ព័ន្ធ​ខាងលើ​ដល់​ស្មៀនឃុំ សង្កាត់​ទាំង ១០៩​។ ជាមួយ​នោះ​គ្រប់ការ​បណ្តុះបណ្តាល​នានា​ត្រូវមាន​ស្មៀន​ចូលរៀន​ជា​ចាំបាច់ និង​មានមក​ជាមួយ​នូវ​ជំនួយ​ការឃុំ​សង្កាត់​នីមួយៗ​យ៉ាងហោច​បាន​ពីរ​នាក់​ផងដែរ​។​

​លោក ហេង សុធា​រ៉ា មន្ត្រី​ស្មៀនឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២០​មករា​ថា តាមរយ​:​បទ​បង្ហាញ​ចំនួន​មួយ​ព្រឹក​ថ្ងៃទី​២០ នេះ​លោក​ទទួលបាន​ប្រហែល ៥០ ភាគរយ​លើ​មេរៀន របស់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គឺអាច​ធ្វើបាន​។​ប៉ុន្តែ​គ្រាន់តែ​មិនទាន់បាន​ល្អជា​ការងារ​មាន​លក្ខណ​:​ស្ម័គ្រ​ស្មាញ​ច្រើន​។​

​មន្ត្រី​រូបនេះ​បានឱ្យដឹង​ទៀតថា​ជារួម​លោក​នៅ​មានការ​ស្រពិចស្រពិល​មួយចំនួន​គឺ​ខាង​លោក​បានធ្វើ​ទៅខាង​រតនា​គារ​រាល់​លើក គេ​ទទួលយក​គ្មាន​ការខុសឆ្គង មិនដែល​រុញ​ត្រឡប់មក​ធ្វើឡើង​វិញ​ទេ​។ ពិសេស​លោក​ក៏​ចង់បាន​ការបណ្តុះបណ្តាល​បន្ថែម​ដូច​ប្រសាសន៍​របស់លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​ដែរ​គឺ​ដើម្បី​ជា​គន្លឹះ​ថ្មី​លើ​ការងារ​ដ៏​សំខាន់​នេះ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular