ប្រទេសម៉ាឡេស៊ីបានបញ្ជូនកាកសំណល់ជ័រប្លាស្ទិកចំនួន១៥០ កុងតឺន័រទៅប្រទេសដើមចំនួន១៣វិញ ចាប់តាំងត្រីមាសទី៣ឆ្នាំមុនមក។
ការដឹកសំរាមមកតំបន់អាស៊ីអាគ្នេយ៍បានចាប់ផ្តើមកើនឡើងក្រោយពី ប្រទេសចិនបានហាមឃាត់ការនាំចូលសំរាមប្លាស្ទិចកាលពីឆ្នាំ ២០១៨ប៉ុន្តែប្រទេសម៉ាឡេស៊ីនិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតកំពុងប្រយុទ្ធប្រឆាំងការនាំសំរាមចូល។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រីយែវ ប៊ី យីន បាននិយាយថាកុងតឺន័រសំរាមចំនួន១១០កុងតឺន័រទៀតត្រូវបានរំពឹងថានឹងត្រូវបញ្ជូនត្រឡប់វិញនៅពាក់កណ្តាលឆ្នាំនេះ។
លោកស្រីបាននិយាយ ការបញ្ជូនត្រឡប់ទៅវិញនូវសំរាមសរុប ៣.៧៣៧ តោន ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរឹតបន្តឹងនៅកំពង់ផែសំខាន់ទាំងឡាយរបស់ម៉ាឡេស៊ីដើម្បីទប់ស្កាត់ការលួចនាំចូលសំរាមនិងបិទរោងចក្រកែច្នៃកែច្នៃប្លាស្ទិកខុសច្បាប់ជាង២០០រោងចក្រ ។
ក្រសួងបរិស្ថានម៉ាឡេស៊ី បាននិយាយថា ក្នុងចំណោមសំរាម១៥០កុងតឺន័រនោះ ៤៣កុងតឺន័រត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសបារាំង ៤២កុងតឺន័រទៅអង់គ្លេស ១៧កុងតឺន័រទៅសហរដ្ឋអាម៉េរិក ១១កុងតឺន័រទៅកាណាដា ១០កុងតឺន័រទៅអេស្ប៉ាញនិងនៅសល់ពីនោះ គឺបញ្ជូនទៅហុងកុង ជប៉ុន សិង្ហបុរី ព័រទុយហ្កាល់ ចិន បង់ក្លាដែស ស្រីលង្កា និង ប្រទេសលីទុយអានី ៕ប្រែសម្រួល៖សុខា/sn
ម៉ាឡេស៊ីបានបញ្ជូនកាកសំណងជ័រប្លាស្ទិកចំនួន១៥០កុងតឺន័រទៅប្រទេសដើមចំនួន១៣ប្រទេសវិញ និងថាខ្លួនមិនបានចំណាយលើការបញ្ជូនត្រឡប់នេះទេ ដោយក្រុមហ៊ុននាំចូលជាអ្នកទទួលបន្ទុក