ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីត្រឹមកម្រិតមធ្យម លោកអ្នកត្រូវតស៊ូចំពោះខ្លួនឯង និងតស៊ូជាមួយអ្នកដទៃផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិត ឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចហើយក៏ងាយត្រូវបាត់បង់របស់និងក្រុមមនុស្សឈ្នានីសធ្វើឱ្យកើតការរកាំចិត្តលុកលុយផងដែរ។
សម្រាប់សេចក្តីស្នេហាវិញជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរាវរកាំរកូសច្រើន៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមិនថាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកមានប្រកបការងារអ្វីតែងងាយឆាប់ចប់និងពិសេសអាចសម្រេចដល់គោលដៅហួសពីការគិតទុកទៅទៀត។ការរស់នៅមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះឃើញថាមានការហូរចូលគ្រាន់គាប់ប្រសើរពិសេសធ្វើច្រើនទទួលផលកម្រៃច្រើនផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅពេលនេះត្រូវចេះរក្សាភាពស្ងប់ស្ងាត់ពិសេសងាយកើតជារឿងជម្លោះវិវាទណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបច្រើនពិសេសងាយកើតនូវរឿងរាវចម្រូងចម្រាសថែមទៀត។ថ្ងៃនេះដែរលោកអ្នកប្រយ័ត្នប្រយែងការបាត់របស់របរនិងរោគជំងឺចោមរោមដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគំនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះគ្នាច្រើន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំរោងនៅពេលនេះបើមានកិច្ចការអ្វីធ្វើត្រូវប្រញាប់បញ្ចប់និងប្រឹងប្រែងពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយមិនសូវល្អប្រសើរទេមានបញ្ហាចំពោះ មុខច្រើន។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវ បានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការប្រច័ណ្ឌទុកក្នុងខ្លួនច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកងាយកើតបញ្ហាតប់ប្រម៉ល់និងរឿងរាវមិនល្អយាយីផងគប្បីមានការប្រយ័ត្នប្រយែងបន្តិច។អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលនោះជួបស្ថានភាពតានតឹងខ្លាំងហើយអ្នកខ្លះរកត្រឹមបង្គ្រប់ឆ្នាំបាយសឹងមិនគ្រប់ផង។ ចំណែកការធ្វើ ដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីព្រោះតែការធ្វេស ប្រហែសដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់សេចក្តីទុក្ខសោកមកវិញ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះសម្រាប់កិច្ចការងារនានាបើលោកអ្នកមានការតាំងចិត្តធ្វើតែងងាយឆាប់ចប់ ហើយពិសេសអាចទទួលផលកម្រៃច្រើនទៀតផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរហើយធ្វើអ្វីឃើញថាមានការលូត លាស់ និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរ វិញការធ្វើជំនួញទីជិត ឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេព្រោះតែការរកផលចំណូលតានតឹងហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។ការធ្វើ ដំណើរទីជិតឆ្ងាយជួបភាពប្រទាំងប្រទើសបន្តិចពីព្រោះថាជារឿយៗតែងមិនសូវចុះ សម្រុងជាមួយអ្នកដទៃឡើយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងទទួលរងផលប៉ះទង្គិចច្រើនហើយពិសេសធ្វើច្រើនបែរជាទទួលផលតិចទៅវិញទៀតផង។ទាំងស្ត្រីបុរសបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿងដូចពាក្សចាស់ថា”ខ្ចីធូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង”។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិចឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានទេ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ ទែងគ្នា៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗទៅមុខមិនមានអ្វីរារាំងនាំជួបការលំបាកនោះឡើយ។ការប្រកបការងារវិញមានការរីកលូតលាស់យឺតណាស់ហើយបើចង់ដោះស្រាយអ្វីមួយផងទាល់តែខិតខំខ្លាំងទើបអាចទទួលជោគជ័យទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាគ្រាខាងមុខ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចប្រកបកិច្ចការអ្វីដែលថ្មីឬធ្វើអ្វីដែលល្អៗពីព្រោះថាផ្លែផ្កានោះតែងឆ្លើយតបមកវិញនៅពេលក្រោយជានិច្ច។ក្រៅពីនេះលោកអ្នកអាចសម្រេចចិត្តប្រកបកិច្ចការងារដែលសំខាន់ឬកិច្ចការដែលបង្ខំបន្ទាន់ក៏តែងផ្តល់ផលល្អៗមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថាផ្លូវគោក,ផ្លូវទឹកតែងមានភាពសុខដុមនិងអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីពេញចិត្ត។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។ទោះបីយ៉ាងណាយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំនិងមានការយោគយល់ចិត្តគ្នាច្រើន៕