Home ព័ត៌មានអន្តរជាតិ ស្លាប់៣របួសរា...

ស្លាប់៣របួសរាប់សិបនាក់ក្នុងការតវ៉ានៅទីក្រុងបាដាត

ក្រុមមន្រ្តីបាននិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងពិតក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទាំងយប់និងនៅព្រឹកថ្ងៃចន្ទទី២០មករានៅក្នុងទីក្រុងបាដាត ដោយបានសម្លាប់មនុស្ស៣ នាក់ និងបណ្តាលឱ្យរបួសបាតុកររាប់សិបនាក់។

ដោយឡែក មន្ត្រីសន្តិសុខពីរនាក់បាននិយាយថា គ្រាប់រ៉ុក្កែតបីគ្រាប់បានធ្លាក់នៅតំបន់បៃតង ដែលជាទីតាំងការពាររឹងមាំនៅទីក្រុងបាដាតនិងជាទីតាំងអគាររបស់រដ្ឋាភិបាលអ៊ីរ៉ាក់ព្រមទាំងស្ថានទូតបរទេសជាច្រើនទៀត ប៉ុន្តែពុំមានអ្នករងរបួសឬការខូចខាតអ្វីនោះទេ។ មន្ត្រីទាំងនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកស្របតាមបទប្បញ្ញត្តិ។

ការប៉ះទង្គិចនេះបានជំរុញឱ្យអាជ្ញាធរបិទផ្លូវសំខាន់ៗនិងផ្លូវហាយវ៉េ ដែលឆ្ពោះមកកណ្តាលរដ្ឋធានីអ៊ីរ៉ាក់។

អំពើហិង្សានេះគឺជាអំពើហិង្សាចុងក្រោយបង្អស់ចាប់តាំងពីការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់បានរើបឡើងជាថ្មីកាលពីសប្តាហ៍មុន បន្ទាប់ពីភាពតានតឹងរយៈពេលខ្លីរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងតេអេរ៉ង់ ក្រោយការវាយប្រហារដោយដ្រូនរបស់អាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡេម៉ានី នៅទីក្រុងបាដាតកាលពីដើមខែនេះ។

បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានកើតឡើងស្រដៀងគ្នានៅក្នុងប្រទេសលីបង់ផងដែរបន្ទាប់ពីមានការផ្អាកមួយរយៈខ្លី ដោយលើកនេះបានឈានដល់ដំណាក់កាលថ្មីមានហិង្សាជាងមុន ខណៈប្រជាជនផ្ទុះកំហឹងចំពោះវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់និងភាពអសកម្មរបស់អ្នកនយោបាយកាន់តែកើនឡើង។ មនុស្សរាប់រយនាក់បានរងរបួសកាលពីចុងសប្តាហ៍ខណៈកងកម្លាំងសន្តិសុខបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រនៅក្នុងការប៉ះទង្គិចគ្នានៅកណ្តាលក្រុងបៃរូត៕ ដោយ៖ កញ្ញាដាលីស

មនុស្ស៣នាក់ស្លាប់និងរាប់សិបនាក់រងរបួសក្នុងការប៉ះទង្គិចនៅក្រុងបាដាតកាលពីព្រឹកថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បិទ​ការធ្វើ​ចរាចរណ៍​កំណាត...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...