តាមព័ត៌មានថា ក្លិបលីវឺភូល( Liverpool) ត្រៀមដាក់សំណើផ្ទេរកីឡាករលើកទី៣នៅរដូវកាល ទិញដូរខែមករានេះ ខណៈពួកគេពិចារណាលទ្ធភាពផ្ទេរខ្សែបម្រើយុវជន ផេដ្រូ ប្រាហ្សាវ (Pedro Brazao) ។
កីឡាករវ័យ១៧ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមនាពេលអនាគតហើយបង្ហាញមុខលើកដំបូងនៅក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន។
ក្រុមរបស់លោក យើហ្គេន ក្លប់ (Jurgen Klopp) រកបានកីឡាករថ្មី២រូបរូចហើយបន្ទាប់ពីនាំ យកកីឡាករជប៉ុន តាគូមី មីណាមីណូ (Takumi Minamino) ពីក្លិប សាលប៊ឺក(Salzburg )និងខ្សែប្រយុទ្ធ ចូ ហាឌី (Joe Hardy) ពីក្លិបប្រ៊េនហ្វត( Brentford) ។
នៅពេលនេះ ក្លិប Liverpool កំពុងថ្លឹងថ្លែងផ្ទេរកីឡាករជាលើកទី៣ ហើយ ប្រាហ្សាវ ស្ថិតក្នុងគោលដៅផ្ទេររបស់ពួកគេ។
ទោះបីជាយ៉ាងណា ហាក់ដូចជាគ្មានក្លឹបផ្សេងអាចប្រជែងនឹងក្លិប Liverpool ក្នុងការផ្ទេរ កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ១៩ឆ្នាំរូបនេះទេ បើទោះបីជាក្លិបធំផ្សេងៗទៀតបង្ហាញចំណាប់អារម្មណ៍ក៏ដោយ។
គេនិយាយថា ប្រាហ្សាវ ចាប់អារម្មណ៍ក្លិប PSG ដែលអាចផ្តល់ច្រកចេញសម្រាប់កីឡាករ វ័យក្មេងរូបនេះ។ មានពាក្យចរចាមអារ៉ាមថា ក្លិប បៃយឺន ម៉ូនិច(Bayern Munich) ក៏ចាប់ អារម្មណ៍លើ ប្រាហ្សាវ ផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ