លោក អូរ៉េលីអូ ដឺ ឡូរិនទីស (Aurelio De Laurentiss) ប្រធានក្លឹប Napoli បានសម្តែងការ សោកស្តាយជុំវិញការបណ្តេញអតីតគ្រូបង្វឹកលោក កាឡូ អែនសេឡូតទី (Carlo Ancelotti) ហើយបានដាក់ជំនួសដោយលោក ហ្គេនណារ៉ូ ហ្គាតទូសូ (Gennaro Gattuso) ។
លទ្ធផលនៅក្រោមការដឹកនាំរបស់ ហ្គាតទូសូ មិនបានប្រសើរឡើងនោះទេ ស្របពេល ពួកគេប្រកួតចាញ់ក្រុម Fiorentina ២-០ កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យពួកគេចាញ់បួនក្នុង ៥ប្រកួតចុងក្រោយនៅក្របខ័ណ្ឌ Serie A ។
លោក ដឺ ឡូរិនទីស ចង់បានលោក អែនសេឡូតទី ជាគ្រូបង្វឹកថ្មីរបស់ក្លិប អេវឺតុន(Everton) វិលត្រឡប់មកដឹកនាំវិញ។ ទោះបីជាយ៉ាងណាលោក ហ្គាត់ទូសូនៅពេលនេះគ្រោងនឹងដឹកនាំ ក្រុមចូលរួមហ្វឹកហាត់។
លោក ហ្គាត់ទូសូ បាននិយាយថា “ខ្ញុំបាននិយាយជាមួយក្រុមហើយពួកគេបានធ្វើការ សម្រេចចិត្តចូលហ្វឹកហាត់។ វាគឺជាការសម្រេចចិត្តរបស់ពួកគេ។ យើងត្រូវតែស្វែងរក ដំណោះស្រាយ ពីព្រោះអ្វីដែលយើងកំពុងធ្វើនៅពេលនេះមិនទាន់គ្រប់គ្រាន់នោះទេ”៕ ប្រែសម្រួល: ពិសិដ្ឋ