ក្លិបយក្សបារាំង PSG ប្តេជ្ញានាំយកខ្សែការពារកណ្តាល កាលីដូ គូលីបាលី (Kalidou Koulibaly) របស់ក្លិបណាប៉ូលី( Napoli) ហើយត្រៀមផ្តល់កិច្ចសន្យាដែលមានទឹកប្រាក់ ច្រើនសន្ធឹកសន្ធាប់។
គូលីបាលី ត្រូវបានគេចាត់ទុកជាខ្សែការពារឆ្នើមម្នាក់ក្នុងពិភពលោកហើយត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅចូលរួមជាមួយក្លិបម៉េនឆេស្ទ័រ យូណាយធីត។
កន្លងមកមានសេចក្តីរាយការណ៍ថា លោក អាឡិក ហ្វឺហ្គូសិន (Alex Ferguson) ធ្លាប់បាន ជជែកជាមួយកីឡាករវ័យ២៨ឆ្នាំរូបនេះ ខណៈកីឡាកររូបនេះធ្លាប់ចង់សម្រេចកិច្ច ព្រមព្រៀងផ្ទេរមកចូលរួមជាមួយម៉េនឆេស្ទ័រ យូណាយធីតកាលពីរដូវក្តៅឆ្នាំមុន។
ទោះបីជាយ៉ាងណាមានសេចក្តីរាយការណ៍ថា ក្លិប PSG ចាប់អារម្មណ៍នឹង គូលីបាលី។ តាមការអះអាងថា លោក ឡេអូណាដូ ប្រធានបច្ចេកទេសរបស់ក្លិប PSGបានចរចាជា មួយភ្នាក់ងាររបស់ គូលីបាលី ហើយក្លិបនេះមានបំណងផ្តល់កិច្ចសន្យាបួនឆ្នាំដែលប្រាក់ឈ្នួល ១០,២លានផោន។
ក្លិបម៉េនឆេស្ទ័រ យូណាយធីតបានក្លាយជាក្លឹបមួយក្នុងចំណោមក្លឹបធំនៅតំបន់អឺរ៉ុប ដែលចាប់អារម្មណ៍នឹងកីឡាកររូបនេះក្នុងនោះរួមទាំងក្លឹបម៉េនឆេស្ទ័រ ស៊ីធីនិង ក្លឹបReal Madrid ផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ