ដោយៈសុផល/ភ្នំពេញៈនៅទីបំផុត ម្ចាស់ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសឆ្នាំ២០២០ (Aquarius Cup 2020)លើកទី២បានរកឃើញហើយគឺបានទៅលើក្រុមឱម៉ាល់FC។កម្មវិធីបិទការប្រកួតនិងប្រគល់ពានរង្វាន់អាឃ្វ័ររៀសឆ្នាំ២០២០របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡាបានប្រព្រឹត្តឡើងដោយមានការចូលរួមពីលោកនួនផារ័ត្នអភិបាលរងរាជធានីភ្នំពេញនិងលោកមាសវុត្ថានាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២០ក្នុងបរិវេណតារាងបាល់ទាត់នៃវិទ្យាល័យឥន្ទ្រទេវី។

លោកអភិបាលរងក៏បានផ្តល់កិត្តិយសប្រគល់ពានអាឃ្វ័ររៀសឆ្នាំ២០២០ព្រមជាមួយនឹងទឹកប្រាក់រង្វាន់ចំនួន២០លានរៀលដល់ក្រុមជើងឯកដែលបានក្លាយជាម្ចាស់ពានបន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាបន្តបន្ទាប់ ក្នុងចំណោម ៣២ ក្រុម ដែលមានរហូតដល់ ៦៨ ប្រកួត ក្នុងរយៈពេល ៤ សប្តាហ៍ គិតចាប់ពីថ្ងៃប្រកាសបើកការប្រកួតជាផ្លូវការ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

ទឹកប្រាក់រង្វាន់សរុបចំនួន ៤០លានរៀលនឹងត្រូវប្រគល់ជូនក្រុមឆ្នើមចំណាត់ថ្នាក់លេខ១ដល់លេខ៤ ក្រុមបាល់ទាត់គំរូ១ក្រុមកីឡាករស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេ១រូបនិងក្រុមអាជ្ញាកណ្តាលល្អចំនួន១ក្រុម។ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស(AquariusCup)គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)ដោយឈរលើចក្ខុវិស័យយូរអង្វែងរបស់ក្រុមហ៊ុនក្នុងការចូលរួមលើកកម្ពស់គាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា។

គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)នេះក៏ដូចជាជំរុញឱ្យមានសុខុមាលភាពសង្គមព្រមទាំងផ្តល់ឱកាសដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់មិនមែនអាជីពក្នុងការចូលរួមប្រកួតដើម្បីសុខភាពនិងកសាងមិត្តភាព។ជាពិសេសសម្តែងនូវឆន្ទៈគាំទ្ររបស់ក្រុមហ៊ុនចំពោះគោលនយោបាយរបស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាក៏ដូចជាត្រៀមខ្លួនប្រកួតនិងទទួលស្វាគមន៍SEAGAMESឆ្នាំ២០២៣ដែលមានកម្ពុជាជាម្ចាស់ផ្ទះ។

អាឃ្វ័ររៀសបំបាត់ភាពស្រេកទឹកនិងបំពេញជាតិទឹកបានឆាប់រហ័សដល់រាងកាយ។ផលិតផលអាឃ្វ័ររៀសត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ2014ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជននិយមលេងកីឡាដែលពួកគាត់កំពុងស្វែងរកប្រភេទភេសជ្ជៈដែលបំពេញជាតិទឹកត្រឡប់មករាងកាយវិញគឺសម្រាប់ប្រជាជនក្នុងតំបន់អាកាសធាតុត្រូពិក ដូចកម្ពុជាយើងនេះ។

អាឃ្វ័ររៀសគឺជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បីៗចំនួន២០របស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេ ចំណាត់ថ្នាក់លេខ១ផ្នែកបំពេញជាតិទឹក នៅក្នុង ប្រទេសជប៉ុន។ នៅប្រទេសកម្ពុជា អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោ ក្នុងចំណោមប្រភេទផលិតផល ដែលមានការប្រកួតប្រជែងខ្ពស់។

អាឃ្វ័ររៀស ផ្សំឡើងពីគ្រឿងផ្សំជាច្រើនរួមមាន៖ អំបិល សូដ្យូម វីតាមីន B (B3, B5, B6, B12) ជាតិស្ករហ្វ្រូចតូសប៉ូតាស្យូមផូស្វាតនិងហ្គារ៉ាណាដែលជួយកាត់បន្ថយអារម្មណ៍នឿយហត់អស់កម្លាំង។អាឃ្វ័ររៀសអាចជួយដល់រាងកាយឱ្យងាយឆាប់ស្រូបយកសារធាតុចិញ្ចឹមពីប្រព័ន្ធរំលាយអាហារទៅកាន់សរសៃឈាម។លើសពីនេះទៅទៀតសូដ្យូមគឺជាជាតិរ៉ែចម្បងមួយប្រភេទដែលងាយបាត់បង់តាមរយៈការបញ្ចេញញើសវាមានវត្តមាននៅក្នុងអាឃ្វ័ររៀសដែលអាចជួយឱ្យរាងកាយរបស់យើងរក្សានូវជាតិទឹក និងបំពេញមកវិញនូវការបាត់បង់ជាតិទឹក។

បច្ចុប្បន្នអាឃ្វ័ររៀសមានក្នុងចំណុះ៣៣០មីលីលីត្រជាកំប៉ុងនិងប្រភេទដបប្លាស្ទិច៣៩០មីលីលីត្រហើយសំបកវេចខ្ចប់នីមួយៗនៃអាឃ្វ័ររៀសមានបញ្ជាក់យ៉ាងទូលំទូលាយអំពីព័ត៌មានគ្រឿងផ្សំព្រមទាំងអាហារូបត្ថម្ភ។អាឃ្ច័ររៀស ជាដៃគូរបស់អ្នកកីឡាគ្រប់ជាតិសាសន៍៕S/


