Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្នុង​តំបន់​រ...

ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ត្រូវបាន​ប្រទះឃើញ​សត្វ​ស្លាប​៣៤​ប្រភេទ​ មាន​ប្រមាណ​៩០០​ក្បាល​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​សត្វ​ស្លាប​ចំនួន​៣៤​ប្រភេទ​ត្រូវបាន​ប្រទះឃើញ​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។​ក្នុងនោះ​រួមមាន​៖​សត្វ​ត្រដក់​តូច​៦​ក្បាល​ ចង្កៀលខ្យង​ប្រមាណ​៩០០​ក្បាល ​ស្មោញ​អក​ត្រី​ក្បាល​ប្រផេះ និង​ទោម​ជាដើម​។​

បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​BirdLife​បានឱ្យដឹងថា ​ថ្ងៃទី​១២ ​ខែមករា ​ឆ្នាំ​២០២០​ការធ្វើជំរឿន​សត្វ​ស្លាប​អាស៊ី​លើកដំបូង​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ សកម្មភាព​នេះ​ដឹកនាំ​ដោយ​ក្រុមការងារ​អង្គការ BirdLife ដោយ​សហការ​ជាមួយ​ក្រុម​ឩ​ទ្យា​នុ​រក្ស​ប្រចាំការ​ក្នុង​តំបន់​ដោយ​ប្រើ​រយៈពេល​ប្រមាណ​៨​ម៉ោង​ចាប់ផ្តើម​ពី​ម៉ោង​៧:៣០​ព្រឹក​។​សត្វ​ស្លាប​ចំនួន​៣៤​ប្រភេទ​ត្រូវបាន​ប្រទះឃើញ​ក្នុងនោះ​រួមមាន​៖​សត្វ​ត្រដក់​តូច​៦​ក្បាល​,​ចង្កៀលខ្យង​ប្រមាណ​៩០០​ក្បាល​,​ស្មោញ​,​អក​ត្រី​ក្បាល​ប្រផេះ​,​និង​ទោម​ជាដើម​។​

​ដើមឆ្នាំ​២០២០​នេះ​ តំបន់​ហាក់​អាច​ទាក់ទាញ​ប្រភេទ​សត្វ​ស្លាប​បាន​ច្រើនជាង​ឆ្នាំមុនៗ​ដែលជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ក្រុមការងារ​ក្នុង​ការបន្ត​ការអង្កេត​តាមដាន​បន្ថែម​ទៀតផង​ដែរ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular