បើសិនជាអ្នកធ្លាប់ទិញទឹកសុទ្ធមួយកេះមកទុកញ៉ាំអ្នកប្រហែលជាសម្គាល់ឃើញមានការដាក់ ស្លាកសញ្ញាការហួសកាលបរិច្ឆេតនៅលើសម្បកដប ឬកេះកែលវិចខ្ចប់ហើយ។ ថ្មីនេះ ដបទឹកសុទ្ធភាគច្រើនដែលផលិតក្នុងសហរដ្ឋអាមេរិកគឺសុទ្ធតែមានការបញ្ជាក់អំពីការហួសកាលបរិច្ឆេតទាំងអស់។ ប៉ុន្តែរឿងនេះអាចនឹងមានការភ័នច្រឡំ និងបង្កជាការងើយឆ្ងល់ថា តើទឹកដែលញ៉ាំនៅពេលហួសកាលបរិច្ឆេតបែបនេះអាចមានសុវត្ថិភាពដែរទេក្នុងការទទួលទានទៀត។
តើទឹកចេញពីក្បាលរ៉ូមីណេអាចនឹងខូចដែរទេ?
ទឹកចេញពីក្បាលរ៉ូមីណេអាចរក្សាទុក និងញ៉ាំបានរហូតដល់ ៦ខែ ដោយមានផលរំខានតិច តួចបំផុតកាលណាវាត្រូវបានរក្សាទុកបានយ៉ាងល្អ។ ប៉ុន្តែទឹកចេញពីក្បាលរ៉ូមីណេត្រូវបាន លាយជាមួយសារធាតុ Carbonate ដែលអាចទៅជាស្តើងនៅពេលជាតិឧស្ម័នចេញពីទឹក នេះបន្តិចម្តងៗ ដេលជាហេតុនាំឲ្យវាមានការផ្លាស់ប្តូររសជាតិបាន។
ទឹកធម្មតាក៏អាចមានការប្រែប្រួលរសជាតិដែរ ដែលបង្កឡើងដោយកាបូនឌីអុកស៊ីតក្នុង បរិយាកាសលាយជាមួយនឹងទឹក និងធ្វើឲ្យវាមានលក្ខណៈជាតិអាស៊ីតតិចតួច។ ថ្វីបើទឹក ប្រភេទនេះអាចនឹងមិនមានរសជាតិ តែវានៅតែត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពក្នុងការ ញ៉ាំរហូតដល់ ៦ខែដែរ។ បើសិនជាទឹកដែលចេញពីក្បាលរ៉ូមីណេនេះរក្សាទុកបានល្អ អ្នកអាចប្រើវាសម្រាប់លាងសម្អាតអាហារអីបាន។
ដបទឹកសុទ្ធអាចហួសកាលបរិច្ឆេទ
ថ្វីត្បិតតែទឹកខ្លួនឯងមិនចេះហួសឌឺឡេ តែដបទឹកដែលផ្ទុកទឹកនេះច្រើនតែមានកាលបរិច្ឆេត របស់វា។ ក្នុងឆ្នាំ ១៩៨៧ រដ្ឋ New Jersey បានក្លាយទៅជារដ្ឋដំបូងគេ និងតែមួយគត់ដែល ផ្តល់ការអនុញ្ញាតិឲ្យមានការផ្តល់កាលបរិច្ឆេតលើផលិតផលអាហារទាមងអស់ រួមទាំងដប ទឹកសុទ្ធផងដែរ ដោយមានរយៈពេលចាប់ពី ២ឆ្នាំចុះរាល់ការផលិតរួច។
នៅពេលច្បាស់នេះចូលជាធរមាន ការដាក់បង្ហាញកាលបរិច្ឆេតហួសកំណត់បានក្លាយទៅ ជាស្តង់ដារមួយសម្រាប់រោគចក្រផលិតទឹកសុទ្ធទាំងអស់ត្រូវធ្វើតាម។ ប៉ុន្តែច្បាប់នេះត្រូវបាន កែប្រែនៅពេលក្រោយៗទៀត។ ជាទូទៅ វានៅតែមិនមែនជារឿងល្អដដែលក្នុងការញ៉ាំទឹក ចេញពីដបទឹកផ្លាស្ទិចដែលហួសកាលបរិច្ឆេតហើយ។ នេះដោយសារតែ ជាតិផ្លាស្ទិចអាច ចាប់ផ្តើមជ្រៀតចូលទៅក្នុងទឹក បង្ករោគដល់ទឹកដោយសារធាតុគីមីដូចជា Antimony និង Bisphenol A (BPA)។
បើសិនជាញ៉ាំទៀងទាត់ទៀតនោះ សារធាតុផ្លាស្ទិចទាំងនេះអាចបន្ថយការកកកុញ ក្នុងរាងកាយ ដែលបង្កជាគ្រោះថ្នាក់ដល់សុខភាពពោះវៀន ប្រព័ន្ធភាពស៊ាំ និងមុខងារផ្លូវ ដង្ហើមបាន។ លើសពីនេះទៅទៀត ដបទឹកសុទ្ធដែលមានជាតិ Carbonated ប្រហែលជា ងាយនឹងទៅជាសំប៉ែត ហើយការបាត់បង់សារធាតុ Carbonate ធ្វើឲ្យបាត់បង់រសជាតិដែរ៕ ដោយៈ health.com.kh
