ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹក បានបើកវគ្គបណ្តុះបណ្តាល ឆ្មាំអាងហែលទឹក “ Poll Lifeguard ” ដល់មន្ត្រី និងគ្រូបង្វឹករបស់សហព័ន្ធ ដែលមានរយៈពេល ២ ថ្ងៃ ក្រោយការសហការ ជាមួយ Gardena City Water Park នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយមានសិក្ខាកាម ចូលរួមចំនួន ១៦ នាក់។ វគ្គនះ បានចាប់ផ្ដើម ពីថ្ងៃទី ២០ មករា ២០២០ ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា នេះជាវគ្គ និងជំនាញថ្មី ដល់មន្ត្រី និងគ្រូបង្វឹករបស់សហព័ន្ធ ក្នុងគោលបំណង ចង់ឲ្យពួកគាត់ ចេះជំនាញថ្មី ដែលជាជំនាញចាំបាច់បំផុត សម្រាប់ទីតាំង មានអាងហែលទឹកស្រាប់ បើកសម្រាប់មហាជនហ្វឹកហាត់ និងប្រកួត។ ពីព្រោះឆ្មាំអាងហែលទឹកនេះ ត្រូវដឹងអំពីច្បាប់ និងរបៀបជួយសង្គ្រោះ ផ្សេងៗនៅនេះ។
លោកបានបន្តថា លោកគ្រូបង្វឹក មកពីប្រទេសអេហ្ស៊ីប ដែលលោកជាគ្រូហែលទឹក នៅ Gardena City Water Park គឺជាដៃគូសហការ ជាមួយសហព័ន្ធ ក្នុងការបើកវគ្គនេះឡើង។ ចំណុចមួយទៀត គឺចង់ផ្សព្វផ្សាយ ដល់ក្រុមហ៊ុន សណ្ឋាគារ និងកន្លែង នៅទូទាំងប្រទេស ដែលមានអាងហែលទឹក ត្រូវមានឆ្មាំអាងហែលទឹក តែម្តង។
លោកអគ្គលេខាធីការ បានបន្ថែមថា គោលបំណងសំខាន់ ក្នុងវគ្គគឺ ទី១. សម្រាប់ជួយសង្គ្រោះ អ្នកដែលមានបញ្ហា ក្នុងអាងហែលទឹក ហើយពេល ជួយសង្គ្រោះ មិនត្រឹមតែជួយសង្គ្រោះ ក្នុងអាងហែលទឹកទេ គឺយើងត្រូវជួយសង្គ្រោះ បឋមថែមទៀត ដើម្បីធ្វើឲ្យអ្នកលង់ទឹក ដឹងខ្លួនឡើងវិញ ឬធ្វើអ្វីបន្តទៀត៕v