ដោយ:ម៉ារ៉ា/ភ្នំពេញ:បុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រក្នុងល្បឿនលឿនជ្រុលទៅបុកទ្រូងពុះចែកផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។កើតហេតុវេលាម៉ោង១១យប់ថ្ងៃទី២០ខែមករាឆ្នាំ២០២០ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៤៣(ទល់មុខវត្ថទួលទំពូង)សង្កាត់ទួលំពូង១ ខណ្ឌចំការមន។
ប្រភពបន្តថារថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ. 2AS-9187បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុបានវាជែងជាមួយរថយន្តមួយគ្រឿង(មិនចាំម៉ាក)ក៏ជ្រុលទៅបុកទ្រូងផ្លូវបណ្ដាលឱ្យដាច់ការឡេរនឹងខូចខាតផ្ទៃខាងមុខបើកទៅមុខលែងរួច៕S/